ថៃ ​ប្រកាស​បើក​សេវា​កម្ម​ទេស​ចរណ៍​សុខ​ភាព​ឡើង​វិញ ​នៅ​ក្នុង​រយៈ​ពេល ​២​សប្ដាហ៍​ខាង​មុខ​នេះ​

សៅរ៍, ១៨ កក្កដា ២០២០

13

មន្ត្រីសុខាភិបាលថៃ ប្រកាសនឹងធ្វើការបើកអនុញ្ញាតឲ្យភ្ញៀវទេសចរព្យាបាល និងពិនិត្យសុខភាព ចូលប្រទេសនៅ​ក្នុង​កំឡុង​ពេល​២​សប្តាហ៍​ខាង​មុខ​នេះ។ កម្មវិធី​ទេសចរណ៍សុខភាព​ដែល​ធ្វើ​ឡើង​ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​​ប្រើប្រាស់​សេវាកម្ម​ពេទ្យ​ថៃ​នឹង​ត្រូវ​បើក​ឡើង​វិញ​​ ដោយ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍ និង​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ចែង​ដោយ​រាជ​រដ្ឋា​ភិបាល។

ដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ដែលមកសម្រាកព្យាបាល ពួកគេនឹងមិន​អនុញ្ញាត​ឲ្យ​ទៅ​កន្លែង​សាធារណៈ​ផ្តេសផ្តាស​នោះ​ឡើយ ដោយ​ការ​មក​ដល់​របស់​ពួកគេ​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ទិដ្ឋកា​​រ​អនុញ្ញាត​ពិសេស ដោយ​មាន​សេវា​កម្ម​​ម៉ាស្សា ស្ប៉ា ហា​ត់​ប្រាណ​ដើម្បី​សុខភាព អាហារ​សុខភាព និង​ឱសថ ត្រៀម​ជាស្រេច​ក្នុង​ការ​ទទួល​ស្វាគមន៍។

ក្រុម​អ្នក​ទេសចរ​សុខភាព​ដំបូង​ អាច​នឹង​មក​ពី ១៧​ប្រទេស​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ចិ​ន ឡាវ វៀតណាម នឹង​ប្រទេស​មួយ​ចំនួន​ទៀត ដោយ​ពួកគេ​នឹង​ត្រូវ​ស្នាក់​នៅ​ប្រទេស​ថៃ ដោយ​គិត​តាំង​ពី​ការ​ធ្វើ​ចត្តា​ឡីស័ក​រយៈ​ពេល​១៤ថ្ងៃ នឹង​ការ​សម្រាក​ព្យាបាល​រហូត​ប្រសើរ​ឡើង។

យ៉ាងណាមិញ ក្រុមអ្នកទេសចរសុខភាពក៏ត្រូវធ្វើការតេស្តពិនិត្យស្វែងរកជម្ងឺកូវីដ១៩ ចំនួន ៣ដំណាក់​ផងដែរ។ ទី១​មុន​ពេល​ដែល​ពួកគេ​មក​ដល់ ទី២​កំឡុង​ពេល​ដែល​មក​ដល់​ប្រទេស​ថៃ និង​ចុងក្រោយ​គឺ​មុន​ពេល​ចាកចេញ​ពី​ប្រទេស​ថៃ។ ប្រសិន​បើ​មាន​ភ្ញៀ​វ​​ទេសចរ​ណា​ម្នាក់​រកឃើញ​ថា​មាន​ជម្ងឺ​កូវីដ​១៩ នឹង​ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ពិសេស​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​ដែល​បាន​ត្រៀម​​សម្រាប់​​តែ​ជន​បរទេស​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Nation Thailand

ដោយ៖ ឌីអូ

ព័ត៌មាន​ទាក់ទង​

Loading...