អាស៊ាន​ប្រុងជើងការ! ទំហំអ្នកឆ្លង​កូវីដ១៩ នៅ​ឥណ្ឌូនេស៊ី​វាយផ្តាច់​តួលេខ​នៅចិន​ទៅហើយ

អាទិត្យ, ១៩ កក្កដា ២០២០

12

ចំនួនករណីឆ្លងវីរុសនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនលើសប្រទេសចិន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍ដ៏ធំជាងគេ​នៅអា​ស៊ាន​រាយ​ការណ៍​ថា ​មានការឆ្លងផ្លូវការ​ចំនួន ១,៧៥២ ករណីទៀតនៅព្រឹកថ្ងៃសៅរ៍នេះ។ ក្រសួងសុខាភិបាលអះអាងថា ចំនួន​ករណី​ដែ​ល​​ត្រូវ​បាន​បញ្ជាក់​សរុបនៅឥណ្ឌូណេស៊ី មានចំនួន ៨៤.៨៨២ នាក់លើសចំនួនផ្លូវការនៃប្រទេសចិនគឺ ដែលមាន​សរុប៨៣.៦៤៤។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Achmad Yurianto បាននិយាយថាចំនួនអ្នកស្លាប់ទាក់ទងនឹងវីរុសកូវីដ ក៏បានកើន​ឡើង​ដ​ល់ ​៤.​០១៦ ​នាក់ ​បន្ទាប់ពីអ្នកស្លាប់ចំនួន ៥៩ នាក់ត្រូវបានរាយការណ៍មួយយប់មិញនេះ​។

ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាទុកនូវកំណើន​ករណីឆ្លងថ្មី ចំនួនជាង ១២០០ ករណីជារៀងរាល់​ថ្ងៃចាប់តាំងពីដើម​ខែកក្កដាមក​និង​មិន​បាន​ស្រកស្រុតសោះ។ ប្រទេសដែលមានប្រជាជនច្រើនបំផុតទីបួននៅលើពិភពលោកមួយនេះ បានចាប់​ផ្តើមបើកដំណើរ​ការ​សេដ្ឋ​កិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗ នៅក្នុងខែមិថុនា។

ទោះយ៉ាងណា អាជ្ញាធរនៅរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេស៊ីបានបោះបង់ចោលផែនការបើកដំណើរការ រោងកុនឡើងវិញ​នៅ​ខែ​នេះ ​បន្ទាប់ពីមានករណីកើនឡើងជារៀងរាល់ថ្ងៃ។

ការរឹតបន្តឹងផ្នែកសង្គម និងការធ្វើដំណើរមួយចំនួនកំពុង​ត្រូវបានគេបំពាក់បន្ថែម​នៅក្នុងទីក្រុង ដែលមានប្រជាជន ១០ លាន​នាក់​កំ​ពុង​​រស់​នៅ​កកកុញ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Mr Tomorrow

ព័ត៌មាន​ទាក់ទង​

Loading...