ថៃ ​នឹង​ចាត់​វិធាន​ការ​ក្តៅ ​ចំពោះ​ម្ចាស់​អាជីវ​កម្ម​ដែល​ហ៊ាន​ដំឡើង​ថ្លៃ​បន្ទប់ ​កំឡុង​ពេល​ធ្វើ​គម្រោង ​« ​We ​Travel ​Together​»​

អង្គារ, ២១ កក្កដា ២០២០

20

មន្ត្រីក្រសួងទេសចរណ៍ថៃបានចេញសេចក្តីព្រមានចំពោះ ម្ចាស់អាជីវកម្មស្នាក់នៅដែលមានដូចជាសណ្ឋាគារ ផ្ទះសំណាក់ និង​ផ្សេងៗ​ទៀត​ថា​នឹង​អាច​ត្រូវ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ពាណិជ្ជ​កម្ម ឬ​ក៏​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់ បើ​សិន​ជា​ហ៊ាន​ដំឡើង​ថ្លៃ​បន្ទប់ ក្នុង​រយៈ​ពេល​អនុវត្ត​កម្ម​វិធី «We Travel Together (យើង​ធ្វើ​ដំណើរ​ជាមួយ​គ្នា)» ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ថៃ។

កម្មវិធីទេសចរណ៍មួយនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការជាមួយរដ្ឋាភិបាល ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​ទេសចរណ៍​ថៃ​ដើរ​ឡើង​វិញ ក្រោយ​ពី​រង​ការ​ខូច​ខាត​ដោយ​សារ​វិបត្តិ​កូវីដ១៩។ ក្នុង​នោះ​រាជ​រដ្ឋា​ភិបាល​ថៃ​ក៏​បាន​ប្រកាស​នឹង​​ចេញ​​ប្រាក់​​ចំនួន​៤០% ចំពោះ​ផ្នែក​ស្នាក់​នៅ​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​គម្រោង​មួយ​នេះ។

គេសង្កេតឃើញថាមានមនុស្សប្រមាណជាង៣.៦លាននាក់បានធ្វើការចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញរួចទៅហើយ។ ស្រាប់​តែ​ថ្មីៗនេះមាន​ការ​រិះគន់​កើត​ឡើង​ ក្រោយ​គេ​សង្គេត​ឃើញ​ថា​តម្លៃ​បន្ទប់​មួយ​ចំនួន​ហាក់​កើន​តម្លៃ​ថ្លៃ​ហួស​ពី​តម្លៃ​ធម្មតា ដែល​ស្មើ​នឹង​ទោះបី​មាន​ការ​ជួយ​ចេញ​ពី​រដ្ឋា​ភិបាល អ្នក​ទេសចរ​នៅ​តែ​បង់​ប្រាក់​ក្នុង​តម្លៃ​ធម្មតា ឬ​ក៏​អាច​ច្រើន​ជាង​មុន ដែល​នេះ​គឺ​ជា​ការ​កេង​ប្រវ័ញ្ច។ ហេតុ​ដូចនេះ​ដើម្បី​បំបាត់​បញ្ហា​ទាំង នេះ​​ក្រសួង​ទេសចរណ៍​បានចេញ​សេចក្តី​ព្រមាន​នឹង​ចាត់​វិធាន​ការណ៍​ធម៌ក្តៅ​ ប្រសិន​បើ​ពិនិត្យ​ឃើញ​មាន​ការ​ដំឡើង​ថ្លៃ​នៃ​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ណា​មួ​យ​នោះ ដោយ​នឹង​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់៕

ប្រភព៖ The Thaiger

ដោយ៖ ឌីអូ

ព័ត៌មាន​ទាក់ទង​

Loading...