មិនបាច់ប្រើប៉ាស្ព័រ ពលរដ្ឋខេត្តបន្ទាយមានជ័យ មានលក្ខខណ្ឌពិសេសអាចចូលលេងថៃបានមួយអាទិត្យ

ព្រហស្បតិ៍, ២៣ កក្កដា ២០២០

18

ដោយសារមានអនុស្សរណៈ​យោគយល់​គ្នា ពលរដ្ឋខេត្តបន្ទាយមានជ័យអាចចូលទៅលេងខេត្តស្រះកែវរបស់ប្រទេសថៃ មិន​បាច់​ប្រើ​ប៉ាស្ព័រ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុជាថ្មីថា ដោយសារមានការចុះ​អនុស្សរណៈយោគយល់​គ្នារវាងរដ្ឋា​ភិ​បា​ល​​ទាំងពីរពលរដ្ឋខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ​របស់ថៃ អាចឆ្លងចេញចូលគ្នា​ដោយប្រើប្រាស់ប័ណ្ណ​ព្រំដែនជំនួស​ប៉ា​ស្ព័រ​។

លោកថា ប័ណ្ណព្រំដែនមានសុពលភាពប្រើប្រាស់ត្រឹមតែខេត្តទាំងពីរប៉ុណ្ណោះ គឺបន្ទាយមានជ័យ និងស្រះកែវ។

លោកបញ្ជាក់​ថា ពលរដ្ឋដែល​មានអាស័យដ្ឋានរស់នៅអចិន្ត្រៃក្នុងខេត្តបន្ទាយមានជ័យ ទើបអាចស្នើសុំប័ណ្ណព្រំដែននេះបាន។ កា​រ​​ធ្វើ​ប័ណ្ណព្រំដែនចំណាយត្រឹមតែ ២ ម៉ឺនរៀល និងរយៈពេលធ្វើពីរថ្ងៃ។ ការប្រើប័ណ្ណព្រំដែននេះ បង្កលក្ខណៈងាយស្រួល ចំ​ណេ​ញ​ពេលវេលាដល់ពលរដ្ឋខេត្តជាប់ព្រំដែនទាំងពីរអាចទំនាក់ទំនងគ្នា កាត់បន្ថយការចំណាយផ្សេងៗ។

ក្រៅពីខេត្តបន្ទាយមានជ័យ ខេត្តមួយចំនួនទៀតជាប់ព្រំដែនថៃ ក៏បាន​ចុះអនុស្សរណៈយោគយល់គ្នា​ការ​ប្រើប្រាស់ប័ណ្ណព្រំដែន ដើ​ម្បី​សម្រួល​ការ​ធ្វើដំណើរចេញចូលរវាងពលរដ្ឋជាប់ព្រំដែន៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ ដីក្រហម

ព័ត៌មាន​ទាក់ទង​

Loading...