ក្រោយទទួលជោគជ័យមួយហើយ រុស្ស៊ីនឹងសាកល្បងវ៉ាក់សាំងកូវីដទី ២ លើមនុស្សនៅថ្ងៃ២៧កក្កដានេះ

សៅរ៍, ២៥ កក្កដា ២០២០

12

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអង្គការសុវត្ថិភាពអតិថិជនរបស់ប្រទេសរុស្ស៊ី ដែលបាន​និយាយ​កាល​ពីថ្ងៃសុក្រ​ថា ការសាកល្បងលើមនុស្សនៃ​វ៉ាក់សាំងការពារជំងឺកូវីដ១៩ដ៏មាន​សក្តានុពលទី២របស់រុស្ស៊ីដែលត្រូវបាន​បង្កើតឡើង​ដោយ​វិទ្យា​ស្ថាន ​Siberian Vector នឹងចាប់ផ្តើមនៅថ្ងៃទី២៧ខែកក្កដានេះ។

ការសាកល្បងវ៉ាក់សាំងដាច់ដោយឡែកមួយទៀតលើមនុស្សនៅដំណាក់កាលដំបូងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថាន Ga​ma​leya ក្នុងទីក្រុងមូស្គូត្រូវបានបញ្ចប់​នៅខែនេះដោយក្រុមអ្នកវិទ្យាសាស្ត្រ​បានសាទរចំពោះលទ្ធផលហើយ​អាជ្ញាធរ​គ្រោង​នឹងធ្វើ​ការ​ផលិតទ្រង់ទ្រាយធំនៅរដូវស្លឹកឈើជ្រុះ។

កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩​ជាផ្លូវការចាប់ខែសីហាតទៅ​ក្រោ​យ​​ទទួល​បានការអនុញ្ញាតពីរដ្ឋាភិបាល។

វាបានកើតឡើងបន្ទាប់ពីអ្នកស្ម័គ្រចិត្ត២ក្រុមបានទទួលជោគជ័យក្នុងការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយដោយចាក់បញ្ចូលវ៉ាក់សាំងទៅក្នុងរាងកាយហើយប្រព័ន្ធភាពស៊ាំរបស់ពួកគេបានចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...