ក្រសួងអប់រំតម្រូវឱ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំបន្ទប់ប្រលងឌីប្លូម និងបាក់ឌុបក្នុង១បន្ទប់ពី១០ ទៅ១៥នាក់

សៅរ៍, ២៥ កក្កដា ២០២០

10

ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ កក្កដានេះថា ក្រ​សួ​ង​អប់រំបានតម្រូវឲ្យគ្រឹះ​ស្ថានសិក្សាឯកជនទាំង​អស់ ត្រូវរៀបចំបន្ទប់ប្រឡង​សម្រាប់បេក្ខជនប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​បឋម​ភូ​មិ ​(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពី១០ ទៅ១៥នាក់ប៉ុណ្ណោះ ក្នុង១បន្ទប់ ដើម្បីការការពារ​ទប់​ស្កាត់​​កា​រ​​ឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩។

លោកបានបន្តថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា​ឯកជនរៀប​ចំ​ការប្រឡងឌីប្លូមតាមគ្រឹះស្ថានរៀងៗខ្លួនមានរយ:ពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ ខែសីហាឆ្នាំ២០២០ ក្រោមកិច្ចសហ​ការជាមួយ​ក្រ​សួង​​អប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។ លោកបាន​បន្ថែមថា ប៉ុន្តែក្រសួងតម្រូវឲ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងឌីប្លូមមកក្រសួងតាមរយ:មន្ទីរអប់រំឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ដើ​ម្បី​ពិនិត្យ និងទទួលស្គាល់ហើយគ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវរៀបចំមណ្ឌលប្រឡង និងបញ្ជូនមកក្រសួងអប់រំ តាមរយៈ​មន្ទីរ​អប់រំ ​យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចដោយក្នុង១បន្ទប់ប្រឡងមានបេក្ខជនពី១០ ទៅ១៥នាក់ប៉ុណ្ណោះ។

លោកបានបន្ថែមថា ចំណែកក្រសួងអប់រំនិងមន្ទីរអប់រំនឹងចុះពិនិត្យការប្រឡងតាមការចាំបាច់ ដើម្បីធានាគុណភាព​នៃការ​ប្រឡ​ង​។ បើតាមលោក រស់ សុវាចា បានឲ្យដឹងថាសម្រាប់ការប្រឡងឌីប្លូម គឺប្រឡងនៅថ្ងៃទី៣និ ងទី៤ខែសីហាដដែល​តែការ​ប្រឡង​បា​ក់​ឌុបក្រសួងបានសម្រួល​សម័យប្រឡងដែលពីមុនកំណត់​នៅថ្ងៃទី១៧និង១៨ខែសីហាទៅថ្ងៃទី​២៧និង២៨ខែសីហាឆ្នាំ២០២០​វិញ​​ដោយសារថ្ងៃទី១៧សីហាចំថ្ងៃឈប់សម្រាក៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...