វៀត​ណាម ​ហាម​ឃាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ ​ព្រោះ​បារម្ភ​ជំងឺ​ឆ្លង​ពី​សត្វ​ដូច​ករណី​កូវីដ​១៩​

ចន្ទ, ២៧ កក្កដា ២០២០

9

ថ្មីៗនេះ វៀតណាមបានចេញសេចក្តីហាមឃាត់ការនាំចូលសត្វព្រៃ ហើយអាចនឹងបិទ​ទីផ្សារ​សត្វ​ព្រៃ ព្រោះ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព នឹង​ជម្ងឺ​ផ្សេងៗ​ដែល​កើត​ចេញ​ពី​សត្វ​ទៅ​កាន់​មនុស្ស ជាក់​ស្តែង​ដូច​បញ្ហា​កូវីដ​១៩​ជា​ដើម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចុះហត្ថលេខា​អនុញ្ញាត​លើ​ការ​ហាម​ឃាត់​នៃ​ការ​នាំ​ចូល​សត្វ​ព្រៃ មិន​ថា​សត្វ​រស់ ស្លាប់ ឬ​ក៏​ជា​ស៊ុត​នោះ​ឡើយ ដោយ​ជនណា​មិន​គោរព​គោល​ការណ៍​ដែល​បាន​ចែង​ចាត់​ទុក​ជា​ការ​បំពាន​លើ​ច្បាប់។

គួរបញ្ជាក់ឲ្យដឹងដែរថា ប្រទេសវៀតណាមធ្លាប់មានកេរ្តិ៍ឈ្មោះល្បីចំពោះផលិតផល និងជំនួញសត្វព្រៃ ជាពិសេស​គឺ​សត្វ​ដែល​ជិត​ផុត​ពូជ ដោយ​ពួក​គេ​បាន​កែ​ច្នៃ​ពួក​វា​ឲ្យ​ទៅ​ជា​ថ្នាំ ឬ​ក៏​គ្រឿង​ផ្សំ​ផ្សេងៗ​។ យ៉ាងណាមិញ​ក្រោយ​បញ្ហា​កូវីដ​១៩​បាន​កើត​ឡើង ប្រទេស​មួយ​នេះ​ហាក់​កើត​សេចក្តី​ខ្លាច​រអា​ចំពោះ​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​អាច​ឆ្លង​តាម​រយៈសត្វ​ទាំង​នោះ ដូចនេះ​ដើម្បី​ទប់ស្កាត់រដ្ឋា​ភិបាល​​បាន​ចេញ​សេចក្តី​ហាម​ឃាត់​ ដោយ​​អាច​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ការ​ជួញ​ដូរ​សត្វព្រៃ​តែ​ម្តង៕

ប្រភព៖ Earth.org

ដោយ៖ ឌីអូ

ព័ត៌មាន​ទាក់ទង​

Loading...