ថៃ ​ប្រកាស​ឱ្យ​ភ្ញៀវ​បរ​ទេស​ដែល​ស្នាក់​នៅ​ព្រោះ​ជាប់​គាំង​បញ្ហា​កូវីដ ​ចាក​ចេញ​ទៅ​វិញ​មុន​ថ្ងៃ​២៦​កញ្ញា​

ចន្ទ, ២៧ កក្កដា ២០២០

21

មន្ត្រីអន្តោប្រវេសន៍ថៃបានចេញសេចក្តីប្រកាសឲ្យភ្ញៀវបរទេសដែលស្នាក់នៅក្នុងប្រទេសថៃជាមួយ​ទិដ្ឋការ​រយៈ​ពេល​ខ្លី ចាក​ចេញ​ពី​ប្រទេស​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ២០២០​ជា​ដាច់​ខាត​ ដោយ​មិន​មាន​ការបន្ត​ស្នាក់នៅ​​ទៀត​នោះ​ឡើយ។

ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកលេងប្រទេសថៃដោយប្រើប្រាស់ទិដ្ឋការរយៈពេលខ្លី ឬហួសសពុលភាព តែ​ត្រូវ​ជាប់​គាំង ឬ​ក៏​ពន្យា​ពេល​ត្រលប់​ទៅ​វិញ​ដោយ​សារ​បញ្ហា​កូវីដ​១៩ នឹង​ត្រូវ​ចាកចេញ​ពី​ប្រទេស​ថៃ​ជា​ដាច់​ខាត ដោយ​គ្មាន​ការ​លើក​លែង​ឲ្យ​ស្នាក់​នៅយូ​រជាង​នេះ​នោះ​ឡើយ លើក​លែង​តែ​ជន​ទាំង​នោះ​មាន​ជម្ងឺ​ ឬ​បញ្ហា​ណា​មួយ​ដែល​ពុំ​អាច​ធ្វើ​ដំណើរ​បាន​។ បញ្ហានេះ​គឺចំពោះ​តែ​ភ្ញៀវដែលមានទិដ្ឋការ​ ឬ Visa រយៈពេល​ខ្លី តែប៉ុណ្ណោះ​ ចំពោះ​ជន​បរទេស​ដែលមានទិដ្ឋការចាប់ពី៩០ថ្ងៃ​ឡើង​ទៅ​​អាចបន្តការ​ស្នាក់​នៅបាន។

មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា ប្រសិនបើភ្ញៀវបរទេសទាំងនោះមានបញ្ហាសុខភាព ពួកគេ​ត្រូវ​ទៅ​កាន់​ទី​ស្នាក់​ការ​អន្តោ​ប្រវេសន៍​ដែល​នៅ​ជិត​ពួកគេ​បំផុត ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​ជាមួយ​លិខិត​ពិនិត្យ​សុខភាព។ ដោយ​ឡែក​បើសិន​ជា​ពួកគេ​មិន​មាន​បញ្ហា​សុខភាព​នោះ​ទេ ពួកគេ​ត្រូវ​ទៅ​កាន់​ស្ថានទូត​ដើម្បី​ស្នើសុំ​លិខិត​អនុញ្ញាត​ចាកចេញ​ដោយស្រប​ច្បាប់៕

ប្រភព៖ The Thaiger

ដោយ៖ ឌីអូ

ព័ត៌មាន​ទាក់ទង​

Loading...