ក្រសួង​អប់​រំ ​អនុ​ញ្ញាត​ឱ្យ​ដំណើរ​ការ​ឡើ​ង​វិញ​សកម្ម​ភាព​ហាត់​ប្រាណ ​និង​លេង​កីឡា​តាម​ទីធ្លា​សា​ធារ​ណៈ​

អង្គារ, ២៨ កក្កដា ២០២០

9

ភ្នំពេញ​៖ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សុខ​ភាព​ហាត់ប្រាណ ​និង​លេង​កីឡា​ តាម​ទីធ្លា​សាធារណៈ​ នា​រាជធានី​ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​ថា ​ដោយសារ​បច្ចុប្បន្ននេះ​ការទប់ស្កាត់​ការ​រាលដាល ​នៃ​ជំងឺ​កូវីដ-១៩ នៅក្នុង​ប្រទេស​កម្ពុ​ជា​មាន​ភាព​ល្អប្រសើរ​ និង​អាច​គ្រប់គ្រង​បាន​ និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការហាត់​ប្រាណ ​និង​ការលេង​កីឡា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ទទួល​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ដំណើរការ​ឡើងវិញ​នៅ​ក្នុង​សភាព​ហាត់ប្រាណ​ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​ នៅ​រាជធានី​ខេ​ត្ត​ ​និង​​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ លើកលែងតែ​សកម្មភាព​ហាត់​ប្រាណ​តាម​ក្លឹប​កីឡា​ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...