ពេល​នេះ ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​នៅ​ប្រទេស​វៀត​ណាម​បន្ត​កើន​ឡើង​

ចន្ទ, ០៣ សីហា ២០២០

24

ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ នៅវៀតណាម បន្តកើនឡើង ២នាក់បន្ថែមទៀត ដោយគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ចំនួនអ្នកស្លាប់​ស​រុប​ទូទាំងប្រទេសជាប់ព្រំដែនកម្ពុជាមួយនេះ មានដល់ទៅ ៦នាក់ ខណៈតួលេខឆ្លងថ្មីក្នុងសហគមន៍ពលរដ្ឋវៀតណាម នៅតែ​បន្ត​រកឃើញដល់ទៅ ៣៥ករណី ត្រឹមរយៈពេល ២ថ្ងៃចុងសប្តាហ៍កន្លងទៅ។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son និងជាប្រធានកងកម្លាំងពិសេស​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ ក្នុងខេត្តដាណាង បញ្ជាក់ថា ស្ត្រីចំណាស់ ២នាក់ បានបន្តស្លាប់កាលពីថ្ងៃអាទិត្យ ដោយសុទ្ធសឹងជាអ្នក​ជំងឺកំពុង​ស​ម្រា​ក​​ព្យាបាលនៅខេត្តដាណាងតែម្តង។

ដាណាង ត្រូវចាត់ទុកជាខេត្តរងគ្រោះចាប់ផ្តើមផ្ទុះឡើងវិញនូវរលករាតត្បាតទី២ ពោលចាប់តាំងពីថ្ងៃ ២៥ កក្កដាមក ករណីឆ្លង​ក្នុ​ង​​សហគមន៍ជាច្រើន សុទ្ធតែពាក់ព័ន្ធពលរដ្ឋដែលធ្លាប់ឆ្លងកាត់ខេត្តមួយនេះ ខណៈចុងសប្តាហ៍កន្លងទៅវៀតណាមបន្តរកឃើញ ៣​៥​ករណី ក្នុងនោះ ៣៤ករណីប្រកាសកាលពីថ្ងៃអាទិត្យ និង ១ករណីទើបត្រូវគេប្រកាសនៅព្រឹកថ្ងៃច័ន្ទនេះ នាំឲ្យករណីឆ្លង​សរុប​ក្នុង​ប្រទេស​វៀតណាម មានដល់ទៅ ៦២១នាក់ ក្នុងនោះស្លាប់ ៦នាក់៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សុភា

ព័ត៌មាន​ទាក់ទង​

Loading...