ព្យុះ ​Sinl​aku ​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នៅ​ប្រទេស​ថៃ​និង​វៀត​ណាម​

អង្គារ, ០៤ សីហា ២០២០

24

ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងតិច២នាក់និងបំផ្លាញផ្ទះសម្បែងរាប់រយខ្នងនៅភាគខាងជើងប្រទេសថៃបន្ទាប់ពីព្យុះត្រូពិក Sinlaku បានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងខេត្តចំនួន១៨ កាលពីចុងសប្តាហ៍។

ទឹកកម្ពស់ត្រឹមចង្កេះបានជន់លិចផ្ទះនៅតំបន់ជនបទកាលពីថ្ងៃអាទិត្យទី២ខែសីហា។ ទាហានបានប្រើទូកតូចៗ​ដើម្បីជួយសង្គ្រោះ​អ្នក​​ភូមិនិងបានចែកកញ្ចប់ជំនួយក្នុងខេត្ត Loei ដែលជាខេត្តរងគ្រោះខ្លាំងជាងគេ។

ពលរដ្ឋម្នាក់បាននិយាយថា “ទឹកជំនន់បានហូរមកយ៉ាងលឿន ក្រុមគ្រួសាររបស់ខ្ញុំមិនអាចចាប់យករបស់អ្វីទាំងអស់”។ ក្រសួ​ង​ម​ហា​​ផ្ទៃ​និយាយថា មនុស្សពីរនាក់បានស្លាប់។

ព្យុះ Sinlaku ក៏បានវាយប្រហារប្រទេសឡាវ​និងវៀតណាមផងដែរដែលនៅទី​នោះវាបានសម្លាប់មនុស្សពីរ​នាក់ផ្សេងទៀត​កាល​ពី​ថ្ងៃ​អាទិត្យនៅខេត្ត Hoa Binh និង Quang Ninh។

អាជ្ញាធរនៅទីនោះបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឲ្យមាន​ការបាក់ដីនិងជំនន់ទឹកភ្លៀង​នៅតាមតំបន់ភ្នំ​ភាគខាង​ជើង​រប​ស់​​ប្រទេស​វៀតណាម៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...