ថតជាប់ស្ដែងៗការផ្ទុះ​សារធាតុគីមី​ក្នុងប្រទេស លីបង់ បណ្ដាលឱ្យ​មនុស្សស្លាប់​និងរបួសជាង​៤ពាន់នាក់

ពុធ, ០៥ សីហា ២០២០

59

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ការផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ធំមួយនៅក្នុងរដ្ឋធានី Beirut របស់ប្រទេសលីបង់បាន​សម្លាប់​មនុស្សយ៉ាងតិច៧០នាក់ និងរងរបួសជាង៤ពាន់នាក់ផ្សេងទៀត។

ការស៊ើបអង្កេតកំពុងដំណើរការដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ឧត្តមក្រុមប្រឹក្សាការពារជាតិលីបង់បាននិយាយថា អ្នក​ដែល​ទទួលខុសត្រូវនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាអតិបរមា។

មន្ទីរពេទ្យត្រូវបានគេនិយាយថាពោរពេញទៅដោយអ្នកព្យាបាលរបួសហើយអគារជាច្រើនត្រូវបានបំផ្លាញ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...