ប្រទេសឥណ្ឌានឹងត្រៀមផលិតវ៉ាក់សាំងកូវីដ ១០០លានដូសសម្រាប់ប្រទេសក្រីក្រ

សៅរ៍, ០៨ សីហា ២០២០

21

វ៉ាក់សាំងកូវីដរហូតដល់ទៅ ១០០លានដូសអាចត្រូវបានផលិត​សម្រាប់ប្រទេសក្រីក្រនៅត្រឹមឆ្នាំ​២០២១ ក្រោមកិច្ចព្រម​ព្រៀង​ស​ម្រា​ប់​​ផលិតកម្មនៅវិទ្យាស្ថាន Serum របស់ប្រទេសឥណ្ឌាដែលបានឈានដល់កាលពីថ្ងៃសុក្រ។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ប្រកា​ស​ដោយសម្ព័ន្ធវ៉ាក់សាំង Gavi សម្រាប់ការផលិតវ៉ាក់សាំងដ៏មានសក្តានុពលពីរផ្សេងគ្នានៅ SII ដែលជាក្រុមហ៊ុន​ផលិតវ៉ាក់​សាំ​ង​ធំ​ជាង​គេបំផុតលើពិភពលោកបើគិតតាមបរិមាណ។

វ៉ាក់សាំងទាំងនេះនឹងត្រូវដាក់លក់ក្នុងតម្លៃថ្លៃបំផុត ត្រឹមតែ៣ដុល្លារប៉ុណ្ណោះក្នុងមួយដូសហើយអាចលក់ទៅឲ្យរហូតដល់ទៅ ៩​២​ប្រទេស​ដែលជាផ្នែកមួយនៃកម្មវិធីវ៉ាក់សាំងកូវីដរបស់សម្ព័ន្ធ Gavi។

កិច្ចព្រមព្រៀងនេះបានផ្តល់ប្រាក់ដល់ SII ដើម្បីជួយពួកគេក្នុងការពង្រីកសមត្ថភាព។ នៅពេលវ៉ាក់សាំងទទួលបាន​ការយល់​ព្រម​តាម​កម្រិត ដូសអាចត្រូវបានផលិតនៅដើមឆមាសទីមួយនៃឆ្នាំ​២០២១ សម្រាប់ចែកចាយដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​ម​ធ្យម​។

លោក Seth Berkley នាយកប្រតិបត្តិ Gavi បាននិយាយថា “ច្រើនដងហើយ យើងមិនដែលបានឃើញ​ប្រទេសដែលងាយ​រង​គ្រោះ​បំផុត​ត្រូវបានគេលើកឡើងទេនៅពេលនិយាយអំពីការព្យាបាល ការធ្វើរោគវិនិច្ឆ័យថ្មីនិងវ៉ាក់សាំងថ្មីៗ”។

លោកនិយាយថា “ជាមួយវ៉ាក់សាំងកូវីដនេះ យើងចង់ឲ្យអ្វីៗខុសគ្នា។ ប្រសិនបើមានតែប្រទេសអ្នកមាន​នៅលើពិភពលោក​ត្រូវ​បាន​ការពារនោះ បន្ទាប់មកពាណិជ្ជកម្មអន្តរជាតិ​និងសង្គមទាំងមូលនឹងរងផលប៉ះពាល់​ខ្លាំងនៅពេលដែល​ជំងឺ​រាត​ត្បាត​បន្ត​រីក​រាល​ដាល​ពាសពេញពិភពលោក”៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...