រមណីយ​ដ្ឋាន ​ឋានសួគ៌បូកគោ ​ចេញសេចក្តី​ជូនដំណឹង ​មិនអនុញ្ញាត​ឱ្យអ្នក​ទេសចរ ​យកអាហារ​មកទទួល​ទានតាម​ដងផ្លូវ​លើភ្នំ​ទៀតទេ​

អាទិត្យ, ១៣ កញ្ញា ២០២០

17

គណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៌សុខា បានហាមឃាត់​ មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិ​ទាំងអស់​យក​ម្ហូប​អាហារ​ឡើ​ង​លើ​ភ្នំបូកគោ និងទទួលទានអាហារនៅតាមដងវិថី និងទីសំរាកលំហែសាធារណៈនានា នៅលើភ្នំបូកគោទៀតឡើយ​។ នេះ​បើ​យោ​ង​តាមលិខិតមួយ​ច្បាប់​​ ដែលចេញ​ផ្សាយនៅ​លើទំព័រហ្វេសបុក​ផ្លូវការរបស់​សណ្ឋាគារខាងលើ​។

មូលហេតុធំ​​ដែល​នាំ​ទៅ​ដល់​ការហាមឃាត់ គឺដោយសារ​បច្ចុប្បន្ន ក្រុមហ៊ុនប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងការប្រមូលសំរាម ដែល​មា​ន​ក្លិនស្អុយ ឆ្អេះឆ្អាប និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយហេតុ​ថាក្នុង​ពេល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​មិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការប្រមូលសំរាមទាំងនោះទេ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩៕

អានពិស្តារ៖

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Mey Soklim

ព័ត៌មាន​ទាក់ទង​

Loading...