សំណេរ ​ប្រកាស​ថ្ងៃចេញ​លក់​ប្រលោមលោក​ថ្មី ​«វិស្សមកាល​អំពិលអំពែក» ​ជាផ្លូវ​ការ​ហើយ​

អង្គារ, ១៥ កញ្ញា ២០២០

59

បន្ទាប់ពី សំណេរ ដែលជាក្រុមអ្នកសរសេរប្រលោមលោកល្បីឈ្មោះក្នុងប្រទេសកម្ពុជាបានបញ្ចេញស្នាដៃ ក៏ដូចជាប្រលោម​លោ​ក​រ​ស​ជាតិថ្មីដែលមានចំណងជើងថា «វិស្សមកាលអំពិលអំពែក» ដែលនេះជាប្រលោមលោក​មនោសញ្ចេតនាដំបូង​បង្អស់​រប​ស់ ​សំណេរ ដែលបានរៀបរាប់អំពីស្នេហាស៊ីជម្រៅរបស់គូស្នេហ៍មួយគូ។

ហើយលើកនេះ សំណេរ មិនឱ្យអ្នកគាំទ្ររបស់ខ្លួនទន្ទឹងរង់ចាំយូរតទៅទៀតទេ ដោយថ្មីៗនេះក្រុមអ្នកសរសេរដ៏ល្បី​នៅក្នុងជួរអ្នក​សរ​សេរ​សៀវភៅនៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសជាផ្លូវការនូវថ្ងៃចេញលក់របស់ប្រលោមលោកថ្មីមួយនេះហើយ។ ប្រ​លោ​ម​លោកសៀវភៅទី៤ របស់ សំណេរ «វិស្សមកាលអំពិលអំពែក» នេះនឹងត្រៀមចេញលក់ជាផ្លូវការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២​​០​២០ នេះ។ 

ចង់ដឹងថាប្រលោមលោកថ្មី «វិស្សមកាលអំពិលអំពែក» របស់ សំណេរ មួយក្បាលនេះ និងមានរឿងរ៉ាវស្នេហា ក៏ដូចជាមាន​ឈុត​ឆាកពិសេសៗយ៉ាងណា កុំភ្លេចទិញអានទាំងអស់គ្នាណា៎ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕ 

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...