ដំណឹង​ល្អ! ​ចិន ​អាចត្រៀម​រួចរាល់​សម្រាប់​សាធារណជន ​ទទួល​បានវ៉ាក់​សាំងកូវីដ ​ក្នុងខែ​វិច្ឆិកា​

អង្គារ, ១៥ កញ្ញា ២០២០

12

វ៉ាក់សាំងការពារវីរុសកូរ៉ូណាដែលកំពុងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន អាចត្រៀមរួចរាល់សម្រាប់ឲ្យសាធារណ​ជន​ប្រើ​ប្រា​ស់​នៅដើមខែវិច្ឆិកា។ នេះបើតាមការឲ្យដឹងពីមន្ត្រីម្នាក់នៅមជ្ឈមណ្ឌលចិនសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (CDC)។

ប្រទេសចិនមានវ៉ាក់សាំងការពារជំងឺកូវីដចំនួន៤ដែលកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលចុងក្រោយ។ យ៉ាងហោច​ណាស់​មាន​វ៉ាក់សាំងចំនួន ៣ក្នុងចំណោមនោះ​ដែលត្រូវបានផ្តល់ជូនដល់កម្មករ​ចាំបាច់រួចទៅហើយក្រោមកម្មវិធី​ប្រើប្រាស់បន្ទាន់​ដែល​ចាប់​ផ្តើម​ក្នុងខែកក្កដា។

លោកស្រី Guizhen Wu អ្នកជំនាញផ្នែកជីវសុវត្ថិភាពរបស់ CDC បាននិយាយនៅក្នុងបទសម្ភាសន៍មួយ​ជាមួយទូរទស្សន៍រដ្ឋ​កា​ល​​​ពីថ្ងៃចន្ទថា ការសាកល្បងដំណាក់កាលទី៣ កំពុង​ដំណើរការយ៉ាងរលូនហើយវ៉ាក់សាំងទាំងនេះអាច​ត្រៀមរួចរាល់សម្រាប់​សា​ធារណជន​ទូទៅនៅក្នុងខែវិច្ឆិកា ឬខែធ្នូ។

ក្រុមហ៊ុនឱសថយក្សរបស់ចិន China National Pharmaceutical Group (Sinopharm) និងក្រុមហ៊ុន Sinovac ដែលចុះបញ្ជី​ដោយ​​សហ​រដ្ឋអាមេរិក​កំពុងអភិវឌ្ឍន៍វ៉ាក់សាំងចំនួន៣ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់របស់រដ្ឋ។ វ៉ាក់សាំងកូវីដទី៤ ដែលកំពុង​ត្រូវ​បាន​​អភិ​វឌ្ឍន៍​​ដោយក្រុមហ៊ុន CanSino ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ដោយយោធាចិនក្នុងខែមិថុនា។

ក្រុមហ៊ុន Sinopharm បាននិយាយកាលពីខែកក្កដាថា វ៉ាក់សាំងរបស់ខ្លួនអាចត្រៀមសម្រាប់ការប្រើ​ប្រាស់ជាសាធារណៈ​នៅ​ចុង​ឆ្នាំ​នេះ​​បន្ទាប់ពីបញ្ចប់ការសាកល្បងដំណាក់កាលទី៣៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...