បុគ្គលិកក្រុមហ៊ុន Amazon ជិត ២ ម៉ឺននាក់ បានឆ្លងជំងឺកូវីដ១៩

សៅរ៍, ០៣ តុលា ២០២០

25

ក្រុមហ៊ុន Amazon កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា បុគ្គលិករបស់ខ្លួនច្រើនជាង ១៩,៨០០ នាក់បានធ្វើតេស្តវិជ្ជមាន​សម្រាប់​ជំងឺ​កូវីដ១៩ ចាប់តាំងពីដើមខែមីនា។ ប៉ុន្តែទិន្នន័យស្តីពីបុគ្គលិកជួរមុខចំនួន ១.៣៧ លាននាក់នៃក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធ​អេ​ឡិច​ត្រូនិចរួមទាំងបុគ្គលិកនៅហាង Whole Foods របស់ខ្លួននៅសហរដ្ឋ​អាមេរិកស្ថិតក្នុងចំណោមអត្រាឆ្លងទាប​ជាង​ការ​រំពឹង​ទុក។

ការចេញតួលេខនេះបានកើតឡើង ខណៈដែលកម្មករមួយចំនួននៅក្នុងមជ្ឈមណ្ឌល​ដឹកជញ្ជូនបានរិះរក​ពី​ការ​ការពារ​របស់​ក្រុម​ហ៊ុ​ន​​ដើម្បីការពារពួកគេពីជំងឺរាតត្បាត​ក៏ដូចជាចន្លោះប្រហោងរបស់ក្រុមហ៊ុន​ក្នុងការចែករំលែកព័ត៌មានអំពីមិត្តរួម​ការងារ​ដែល​ឆ្លង​ជំងឺ​នេះ។

យោងតាមក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle មួយនេះបានឲ្យដឹងថា ក្រុមហ៊ុន Amazon បានបង្កើនការធ្វើតេស្តដល់ ៥០,០០០ ដងក្នុងមួយថ្ងៃក្នុងទីតាំងចំនួន ៦៥០ កន្លែង។ ក្រុមហ៊ុន Amazon បាននិយាយថា “ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនេះ យើងបានខិតខំធ្វើយ៉ាងណាដើម្បីផ្តល់ដំណឹងដល់បុគ្គលិករបស់យើងដោយជូនដំណឹងដល់ពួកគេអំពីរាល់ករណីថ្មីនៅក្នុងអាគាររបស់ពួកគេ”។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា បើអត្រានៃការឆ្លងក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Amazon និង Whole Foods គឺដូចគ្នា​នឹង​ចំនួន​ប្រជាជន​អាមេរិកទូទៅដែរ នោះចំនួនករណីឆ្លងនឹងកើនឡើងដល់ ៣៣,០០០នាក់។ និងយោងតាមសម្ព័ន្ធភាពការងារ និង​ពល​ករ​ចំណាក​ស្រុក Athena បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន Amazon បានស្នើសុំមើលទិន្នន័យនៃអត្រាឆ្លងជំងឺកូវីដ ១៩  នៅ​តាម​រោង​ច​ក្រ​​​របស់​ក្រុមហ៊ុនចាប់តាំងពីរោគរាតត្បាតនេះកើតឡើង៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ជីវ័ន្ត

ព័ត៌មាន​ទាក់ទង​

Loading...