ទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ និងទឹកភ្លៀងបណ្តាលឲ្យមានទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋរស់នៅតាមព្រំដែន

ចន្ទ, ០៥ តុលា ២០២០

18

ផ្ទះប្រជាពលរដ្ឋនៅតាមព្រំដែនខ្មែរថៃជាច្រើនគ្រួសារត្រូវបានលិចលង់ដោយ គ្រោះធម្មជាតិមានទឹកជំនន់ធ្លាក់មកពីប្រទេសថៃ និ​ង​​ទឹក​​ភ្លៀងស្របពេល ដែលកំពុងលិចនោះត្រូវបានកម្លាំងអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយសង្គ្រោះភ្លាមៗ​នៅ​ថ្ងៃ​ទី​៤ ​​ខែតុលា ឆ្នាំ២០២០ មាននៅចំណុចក្នុងភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានសង្គ្រោះដោយជួយដឹក​ជញ្ជូន​ទាំង​ស​ម្ភារ ​​និងពលរដ្ឋដល់ទីទួលសុវត្ថិភាព បានទាន់ពេលវេលាមានចំនួន​២៨​គ្រួសារ។

លោកវរសេនីយ៍ត្រី ប្លង់ ហឿប មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ របស់កងពលតូចថ្មើរជើងលេខ៥១​ បានប្រាប់អ្នក​យក​ព័ត៌​មានដឹងថា នៅភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររង​គ្រោះដោយ​ទឹក​ធ្លាក់​មក​ពី​ប្រទេ​ស​​​ថៃ ​និងទឹកនិងទឹកភ្លៀងបណ្តាលឲ្យជំនន់លិចផ្ទះប្រជាពលរដ្ឋលោកបានដឹកនាំកម្លាំងចំនួន៣៥នាក់ មានរថយន្តតូច២គ្រឿង ស​ហ​ការ​ជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរង​គ្រោះដោយសារ​ជំ​ន​ន់​​ទឹក​ភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃយកទៅដាក់ទីទួលដោយសុវត្ថិភាពអស់ហើយ។

លោកវរសេនីយ៍ត្រី ប្លង់ ហឿ​ប ​បាន​បញ្ជាក់ឲ្យដឹងបន្តទៀតថាកម្លាំងអង្គភាពទាំងបី មានយោធាអាវុធហត្ថ និងនគរបាលមាន​ភារ​កិច្ច​​បន្ថែម​ពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មា​ន​ជំនន់ទឹកភ្លៀង ជាដើម។លោកបានបញ្ជាក់ឲ្យដឹងបន្តថាទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិ​ភាព​ជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ។

ក្នុងនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលមានទឹកជំនន់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ​ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព​សម្រាប់​ជម្លៀ​ស​ប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Mey Soklim

ព័ត៌មាន​ទាក់ទង​

Loading...