ប្រធានា​ធិបតី​អាមេរិក ​Donald ​Trump ​ទទួល​ការ​​ព្យាបាល​​កូវីដ​ចប់​សព្វ​គ្រប់​ហើយ​

សុក្រ, ០៩ តុលា ២០២០

15

ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រ​នេះ បាន​ប្រកាស​ពី​បំណង​ត្រឡប់​ចូល​រួម​ឃោសនា​បោះត្នោត​ប្រធានាធិបតី​អាមេរិក​ឡើងវិញ ក្រោយ​វេជ្ជបណ្ឌិត​ប្រចាំសេតវិមាន​អាមេរិក អះអាង​ថា លោក Trump បាន​ព្យាបាល​កូវីដ ១៩ ចប់​សព្វគ្រប់អស់​ហើយ ​អាច​ត្រឡប់​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​សាធារណៈ​ឡើង​វិញ​បាន។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់​ងារ​ព័ត៌មាន Fox News លោក Trump និយាយ​ថា រូប​លោក​ទំនង​អាច​បឹង​ធ្វើ​តេស្ត​រក​កូវីដ​ម្តង​ទៀត​នៅ​ថ្ងៃ​សៅរ័ស្អែក​នេះ (ថ្ងៃសុក្រនៅ​អាមេរិក) ក្រោយ​ធ្វើ​តេស្ត​វិជ្ជមាន​ប្រមាណ​មួយ​សប្តាហ៍​កន្លងមក។ ទោះ​ជាយ៉ាង​ណា សេត​វិ​មា​ន ​​បដិសេធ​មិន​បញ្ជាក់​ថា លោក Trump ពេល​នេះ តេស្ត​អវិជ្ជមាន​កូវីដ ១៩ ឬយ៉ាង​ណា​នៅ​ឡើយ​ទេ។

ប្រធានាធិបតី​សំឡេងស្អក​រូប​នេះ និយាយថា លោកកំពុង​សម្លឹងសម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ រាប់​បញ្ចូល​ទាំង យុទ្ធនាការនៅ Florida និង Pennsylvania ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ (ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ)។

លោក Trump និយាយ​ថា “ពិតជាល្អណាស់, ខ្ញុំ​គិត​ថា ខ្ញុំកំពុង​ព្យាបាល​ផ្តោតទៅ​លើ​យុទ្ធនាការ​ឃោសនា​នៅរាត្រី​ថ្ងៃសៅរ៍​សប្តាហ៍​នេះ​… ​បើសិន​ជាពួកយើង​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​រឿង​ទាំង​ពីរក្នុង​ពេល​តែមួយ”។

វេជ្ជបណ្ឌិត​ប្រចាំសេតវិមាន លោកស្រី Sean Conley បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា “លោក Trump បាន​បំពេញ​ការ​ព្យា​បា​ល​​ជំងឺ​របស់​លោក​រួច​អស់ហើយ ហើយ​សុខភាព​ក៏​ល្អ​ប្រសើរ​ចាប់​តាំង​ពី​ត្រឡប់មក​សេតវិមាន​វិញ ប្រហែល​ជាអាច​បង្ហាញ​ខ្លួន​ក្នុង​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​បាន”៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សុភា

ព័ត៌មាន​ទាក់ទង​

Loading...