ព្រឹកនេះ​ បង​ប្អូន​បើ​ចៀស​បាន​ កុំ​ធ្វើ​ដំណើរ​តាមផ្លូវ​ ៣៧១

ចន្ទ, ១២ តុលា ២០២០

15

តាំង​ពី​ម៉ោង​ជាង ៨ យប់មិញ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ជូន​ដំណឹង ឲ្យ​បង​ប្អូន​អ្នក​បើកបរ​តាម​ផ្លូវ ៣៧១ សូម​ពង្វាង​ផ្លូវ​ធ្វើ​ដំ​ណើ​រ​ ​ដោយសារ​រាជធានីភ្នំពេញ​មាន​ការរៀបចំដាក់បន្ថែមរថយន្តបូមទឹកចល័ត ដើម្បីបូមទឹកចេញ​ពីបឹងទំពន់ទៅ​កាន់បឹងជើង​ឯក​ដើ​ម្បី​​រំដោះ​​ការជន់លិចទឹកភ្លៀងតំបន់មួយចំនួនក្នុងរាជធានីភំ្នពេញ។

សាលា​រាជធានីភ្នំពេញ ​ស្នើ​បង​ប្អូន​មេត្តាយោគយល់ និងចូលរួមសហការ អនុវត្ត​តាម​ការ​ណែនាំនេះ​ដើម្បី​បង្ការ​ការ​កក​​ស្ទះ ​យឺត​យ៉ាវ​​ក្នុង​​ការ​អនុវត្ត​ការងារ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...