ក្រុម​ហ៊ុន​ភូមិវប្ប​ធម៌​កម្ពុជា ​នៅ​ខេត្ត​សៀម​រាប ​ប្រកាស​បិទ​អាជីវ​កម្ម​

ចន្ទ, ១២ តុលា ២០២០

376

គណៈគ្រប់គ្រងក្រុមហ៊ុន ភូមិវប្បធម៌កម្ពុជា បានប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០​២​០ ​​ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹង បានឲ្យដឹងថា មូលហេតុ នៃការបិទដំណើរការអាជីវកម្មនេះ ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ព្រោះ​មួយ​រយៈកន្លងមកនេះ បានធ្វើឲ្យចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុក ជាហេតុធ្វើឲ្យក្រុម​ហ៊ុនបានជួបការ​លំ​បា​កផ្នែកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយក្រុមហ៊ុន មិនអាចផ្គត់ផ្គង់លើការចំណាយនានា ជុំវិញ​ដំណើរ​ការអាជីវ​កម្ម​បន្ត​ទៀត​បានទេ។

យ៉ាងណាក៏ដោយ គណៈគ្រប់គ្រងក្រុមហ៊ុន ភូមិវប្បធម៌កម្ពុជា បានអះអាងថា ក្រុមហ៊ុន ភូមិវប្បធម៌កម្ពុជា នឹងទូទាត់ប្រាក់​សំ​ណ​ង​​​ជូន​​បុគ្គលិកទាំងអស់ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Bo Doula

ព័ត៌មាន​ទាក់ទង​

Loading...