រដ្ឋបាល​ខណ្ឌ​ដូនពេញ ​ជូនដំណឹង​ដល់​ពលរដ្ឋ​ ពី​ការ​កំណត់​ដេប៉ូ​ស្តុក​សំរាម​បណ្ដោះអាសន្ន

អង្គារ, ១៣ តុលា ២០២០

22

រដ្ឋបាល​ខណ្ឌ​ដូនពេញ ​ចេញ​សេចក្ដីជូនដំណឹង ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១១ នៃ​ខណ្ឌ​ដូន​ពេញ ពី​កា​រ​​កំណត់​​ដេប៉ូ​ស្តុក​សំរាម​បណ្ដោះអាសន្ន។

បន្ថែម​ពី​នោះ ដោយ​សារ​កម្មករ និយោជិត និង​អ្នកបើកបរ​របស់​ក្រុមហ៊ុន ស៊ីន ទ្រី ខេ​ម​បូ​ឌា បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ ហើយ​ផ្អា​ក​​ការ​ប្រមូល​សំរាម តាំងពី​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០២០​នោះ ជាហេតុ​ធ្វើ​ឲ្យ​សំរាម​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ មានការ​កកស្ទះ​យ៉ា​ង​​ខ្លាំង។ ប៉ុន្តែ ​ត្រូវ​បាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ខណ្ឌ​ដូនពេញ ​បាន​ដឹកនាំ​មន្ត្រី​ខណ្ឌ សង្កាត់​ទាំងអស់ ​ក្នុង​រូបភាព​កម្លាំង​ស​រុប ​ដោះ​ស្រាយ​បញ្ហា កកស្ទះ​ការ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​នេះ ប្រកបដោយ​ជោគជ័យ។

ក្នុង​នោះ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​ខណ្ឌ​ដូនពេញ បាន​ជូន​ដំណឹង​ដល់​បងប្អូន​ប្រ​ជា​ព​ល​រដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា រដ្ឋបាល​ខណ្ឌ​ដូនពេញ និង​សង្កាត់​ទាំង​១១ បាន​កំណត់​ដេប៉ូ​ស្តុក​សំរាម​បណ្ដោះអាសន្ន ដែល​មាន​ទី​តាំង​ដូចខាងក្រោម ៖
-សង្កាត់​ផ្សារ​ថ្មី​ទី​១ មាន​ចំនួន​២​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​៦៣ ,២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​១១៨។

-សង្កាត់​ផ្សារ​ថ្មី​ទី​២ មាន​ចំនួន​៣​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​១៥៤ ,២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ២១៨ (​ក្បែរ​ស្ថានីយ​ប្រេងឥន្ធនៈ តូ​តា​ល់ ហ្សា​ល​ដឺ​ហ្គោល​) ,៣.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១១៨ (​ជិត​ចំណត​បេនឡាន​ផ្សារ​ធំថ្មី​) ។

-សង្កាត់​ផ្សារ ថ្មី​ទី​៣ មាន​ចំនួន​៣​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ៥៣ , ២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ៤៩ , ៣.ដេប៉ូ​ស្តុក​សំ​រាម​​នៅ​ផ្លូវ​លេខ១៧៨ កែង​ផ្លូវ​លេខ៥១ សង្កាត់​បឹងរាំង មាន​ចំនួន២​ទីតាំង ៖ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ២២២ កែង​ផ្លូវ​លេខ ៦៣ ,២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៥៨​ កែង​ផ្លូវ​លេខ​៨១។

-សង្កាត់​ផ្សារកណ្តាល​ទី​១ មាន​ចំនួន២​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​១៤៤ ​, ២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៥៤។

-សង្កាត់​ផ្សារកណ្តាល​ទី​២ មាន​ចំនួន​២​ទីតាំង គឺ​ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​១៤៨ កែង​ផ្លូវ​លេខ ១៩ , ២. ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​១៤៤។

-សង្កាត់​ជ័យជំនះ មាន​ចំនួន​៤​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៧៨ ,២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៧៨ (​ជិត​របង​វត្ត​សា​រាវ័ន្ត​) ,៣.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៥៤ កែង​នឹង​អតីត​គុក​តេបី​(T3) , ៤. ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ​២១៤។

-សង្កាត់​ចតុមុខ មាន​ចំនួន​៣​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅមុខ​ផ្សារ​ស៊ី​ឡិ​ប​ ,២. ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​ស៊ូ​ស្រ៊ុន លើ​ចំណត​រថ​យ​ន្ត​ក្រុង​​សាធារណៈ , ៣.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​ផ្សារ​ផេ​ន​ស​ល។​

-សង្កាត់​ផ្សារ​ចាស់ មាន​ចំនួន​១​ទីតាំង គឺ ១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ១១៨ មុខ​សាលាសង្កាត់។​

-សង្កាត់​ស្រះចក មាន​ចំនួន​៧​ទីតាំង គឺ ៖
​១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ១៣២
២.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ៩០
៣.ដេប៉ូស្តុកសំរាមនៅខាងក្រោយពេទ្យព្រះកេតុមាលា(ពេទ្យធំ
៤.ដេប៉ូ​ស្តុក​សំរាម​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត
៥.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ៦១ (​ខាងក្រោយ​មន្ទីរពេទ្យ គន្ធបុប្ផា​)
៦.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវជាតិ​លេខ៥ (​មុខ​មន្ទីរពេទ្យ​ខណ្ឌដូនពេញ​)
៧.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ ៩៣ (​ត្រង់​ច្រមុះជ្រូក​)

-សង្កាត់​វត្តភ្នំ មាន​ចំនួន១​ទីតាំង ៖
១.ដេប៉ូ​ស្តុក​សំរាម​នៅ​ផ្លូវ​លេខ៩៨ កែង​ផ្លូវ​លេខ១៣ (​ក្បែរ​ប្រៃសណីយ៍​កម្ពុជា​) សូម​បងប្អូន​ប្រជា​ពលរដ្ឋ​មេត្តា​ជួយ​សហការ​វេច​ខ្ច​ប់​​សំរាម​ និង​ញែក​សំរាម​ឲ្យ​ដាច់​ពីគ្នា យក​ទៅ​ស្តុក​ទុក​នៅ​ទីតាំង​ដែល​បាន​កំណត់​ខាងលើ។​

រដ្ឋបាល​ខណ្ឌ​ដូនពេញ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ លើ​ការ​ចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ នឹង​ចូលរួម​អនុវត្ត​​តាម​ខ្លឹម​សារ​​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ រស្មី

ព័ត៌មាន​ទាក់ទង​

Loading...