ទឹកជំនន់នៅវៀតណាមកាន់តែធ្ងន់ធ្ងរទៅៗ ខណៈអ្នកស្លាប់កើនដល់៣០នាក់

ពុធ, ១៤ តុលា ២០២០

27

យោងតាមគណៈកម្មាធិការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា ទឹកជំនន់និងការបាក់ដីធ្ងន់ធ្ងរដែល​បង្កឡើង​ដោ​យ​ភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាលបានឆក់យកជីវិតមនុស្សចំនួន៣០នាក់ ខណៈ២២នាក់រងរបួស និង​១៤នាក់ទៀត​កំពុង​បា​ត់​​ខ្លួន។

គណៈកម្មាធិការបាននិយាយថា បន្ថែមពីលើនេះ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញផ្ទះសម្បែងចំនួន​៥៤១ខ្នងខណៈជាង១៦០,៧៨៤​ខ្នង​ផ្សេ​ង​ទៀតនិងដំណាំ៤,០០០ហិកតាត្រូវរងការលិចទឹកហើយខូចខាតផ្លូវថ្នល់និងស្ពានជាច្រើន។

អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីតំបន់និងខេត្តដែលរងគ្រោះដោយទឹកជំនន់ដូចជា Quang Binh, Qu​an​g ​​Tri, Thua Thien-Hue និង Quang Nam។

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ដែលក៏ជាប្រធានគណៈកម្មាធិការកណ្តាល​បង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយ​ធម្ម​ជា​តិ​​ផងដែរនោះ បានចុះពិនិត្យការងារជួយសង្គ្រោះនៅឯទំនប់វារីអគ្គិសនី Rao Trang 3 ក្នុងស្រុក Phong Dien។

រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានជម្លៀស​ប្រជាជនជាង១១,៦៤០គ្រួសារចេញពី​តំបន់គ្រោះថ្នាក់ទៅកាន់ទីទួល​សុ​វត្ថិភាព៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...