ប្រយ័ត្ន​​ពស់ ​១២ ​ប្រភេទ​នេះ ​ពេល​ទឹក​ជំនន់ ​​វាយ​​ប្រហារ​​សាហាវ​​ណាស់ ​អាច​​ស្លាប់​​បាន​

ពុធ, ១៤ តុលា ២០២០

215

ពស់ ១២ ប្រភេទ​ត្រូវ​បាន​ពលរដ្ឋ​ដឹង​មាន​ពិស​សាហាវ បើ​ព្យាបាល​មិន​ទាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​បាត់បង់​ជីវិត។ ក្នុង​ពេល​ប្រ​ទេ​ស​​កម្ពុជា​​កំពុង​រង​ការ​វាយ​ប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង ការ​វាយ​ប្រហារ​ដោយ​ពស់​ពិស​ងាយ​កើត​មាន​ឡើង។

សូម​សម្គាល់​ប្រភេទ​ពស់ពិសទាំង​ ១២ នេះ ហើយ​បើ​ត្រូវ​ពស់​ទាំងនេះចឹក សូមប្រញាប់​ទៅ​ព្យាបាល​ជា​បន្ទាន់។

លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាលប៉ុន្មាន​ថ្ងៃ​មុន ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ពី​ការ​បង្ការ និង​ការ​ថែទាំ​សុខភាព​ក្នុង​ស្ថានភាព​វិបត្តិ​ធ​ម្ម​​ជាតិ​​នេះ។ ជាមួយ​គ្នា​នេះ លោក​ក៏​លើក​ករណី​ការ​វាយ​ប្រហារ​ដោយ​សត្វ​អាសិរពិស​ ដោយ​ណែនាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ខ្ពស់ មុន​ទៅកាន់​ទីទួល​សុវត្ថិភាព ឬ​មុន​ទៅ​​ធ្វើការ​ជិត​គំនរ​អុស និង​គំនរ​ឈើ​។ ការធ្វើ​ដំណើរ​​ពេលយប់ ឬ​ពេល​​ធ្វើ​ការងារ​លោ​ក​រំឭក​ឱ្យ​ស្លៀកខោ​ជើងវែង និង​ពាក់​ស្បែកជើង​កវែង ចៀសវាង​កន្លែង​មាន​ស្មៅ​​ស៊ុបទ្រុប និង​ដាច់ខាត មិនត្រូវ​យក​ដៃ​ទៅ​ចា​ប់​​ពស់​ ឬ​សត្វ​អាសិរពិស​ឡើយ​។

ក្នុង​ករណី​មាន​សមាជិកគ្រួសារ ឬ​នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ដោយសារ​ ពស់​ចឹក ឬ​សត្វ​អាសិរពិស​ទិច ឬ​ខាំ​ត្រូវ​បញ្ជូន​ជា​ប្រញាប់​ទៅ​​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ដើម្បី​ទទួល​បាន​ការពិនិត្យ​ និង​ព្យាបាល​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...