ផ្លូវ ​«៦០ ​ម៉ែត្រ» ​អាជ្ញា​ធរ​​អនុញ្ញាតិ​​ឲ្យ​​ជិះ​​ល្បឿន​ ​៦០ ​គីឡូ​ម៉ែត្រ ​​ក្នុង​​មួយ​​ម៉ោ​ង​​វិញ​

ព្រហស្បតិ៍, ១៥ តុលា ២០២០

16

មហាវិថី​សម្តេច ហ៊ុន សែន ឬ​ «​ផ្លូវ​៦០​ម៉ែត្រ​» បន្ទាប់ពី​អាជ្ញាធរ​បានកម្រិត​ល្បឿន​ជិះ​ត្រឹម​៤០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង ស្រាប់​តែ​មា​ន​​​ការ​​កែប្រែ​ដោយ​អនុញ្ញាតិ​ឲ្យ​អ្នក​បើកបរ​អាច​បើក​ក្នុងល្បឿន ៦០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​វិញ។

ការ​កម្រិត​ល្បឿនឡើង​វិញ​នេះ ក្រោយ​ប្រតិកម្ម​ពីមហាជន ដោយសារ​ការ​បើក​ល្បឿន​​ត្រឹម ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មិន​សម​ស្រប​​ស្ថានភាព​ផ្លូវ។

កន្លង​ទៅ​មហាវិថី​ដ៏​មមាញឹកនេះ តែងតែ​​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ជា​​ញឹកញាប់មាន​ស្លាប់​និង​របួស​ជាច្រើន​នាក់ ដែល​បង្ក​ការ​ព្រួ​យ​បារម្ភ​ពីសុវត្ថិភាព​អ្នកបញ្ជាយានជំនិះ​លើ​ដង​ផ្លូវ។

កាល​ពី​ថ្ងៃ ០៦ តុលា ឆ្នាំ​២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនរាធានីភ្នំពេញ បាន​ចេញ​ការ​សេចក្តីណែនាំ​ដល់អ្នកប្រើប្រាស់​នៅ​លើ​ដងមហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ ត្រូ​វ​​បាន​​កំណត់ល្បឿន​មិនឲ្យលើសពី ៤០គ.មក្នុង១ម៉ោងឡើយ។ ការ​កំណត់​នេះ ​ដោយសារតែមាន​គ្រោះថ្នាក់ចរាចរណ៍​បាន​កើត​ឡើងជាញឹកញាប់​នៅលើផ្លូវនេះ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...