ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស

សៅរ៍, ១៧ តុលា ២០២០

12

ទំនប់វារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ នាពេលឆាប់ៗនេះ ក្នុងករណីភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា ក្នុងករណី​ភ្លៀងនៅតែ​បន្ត​ធ្លាក់ ​គឺទំនប់វារីអគ្គិសនីកំចាយ នឹងបើកទ្វារទឹកតាមបច្ចេកទេស ដោយសន្សឹមៗ។

រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមដងព្រែក ឲ្យមានការប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ ផ្សេ​ង​ៗ ​ជាយថាហេតុ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Bo Doula

ព័ត៌មាន​ទាក់ទង​

Loading...