ឧកញ៉ា​​ ​ឡេង ណាវ៉ាត្រា ចុះផ្ទាល់ដឹកនាំ ​​ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា ចែក​អំណោយ​ជូន​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

ចន្ទ, ១៩ តុលា ២០២០

44

បន្ទាប់​ពី​បាន​បរិច្ចាគ​​ថវិកា រហូតទៅដល់ ៦០ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួ​យ​​បង​ប្អូន​​ប្រជាពលរដ្ឋ​​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀង នៅ​ព្រឹក​នេះ​​ ​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​​អំណោយ​ដោយ​ផ្ទាល់​​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេ​ត្ត​បន្ទា​យ​​មានជ័យ។

អំណោយ​ដែល​​ក្រុមគ្រួសារ Galaxy Navatra នាំអំណោយ​​ទៅ​ចែក​​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង​​ ​មាន អង្ករ​៥០​តោន ​និង​គ្រឿង​បរិភោគ​ផ្សេងៗជាច្រើន​ទៀត។ កំពូល​តារា​ចម្រៀង លោក​ ​ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏​គេ​ឃើញ​​មាន​វត្តមាន​​ក្នុង​ពិធី​នោះ​​ផង​ដែរ។

សកម្មភាព​នេះ​បញ្ជាក់​ឲ្យ​ឃើញ​​ថា គឺ​ជា​ទឹក​ចិត្ត​ជួយ​សង្គម​ពិត​របស់​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ  ចំពោះ​បង​ប្អូន​ប្រ​ជា​ពលរដ្ឋ​ជួប​​គ្រោះ​​ជំនន់​ទឹក​ភ្លៀង ពិសេស​នោះ គឺ​ជា​ការ​ចូល​រួម​​ចំណែក​ជួយ​​សម្រួល​​ដល់​ជីវភាព​ប្រជាពលរដ្ឋ​​ជា​មួយ​រដ្ឋាភិ​បា​ល​កម្ពុជា។

សូម​បញ្ជាក់​ផង​ដែរ​​ថា  ក្នុង​តួលេខ​បង្ហាញ​ដោយ​សម្ដេច​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​​នេះ ​សប្បុរស​ជន​ដែល​បាន​ចូល​រួម​ជួយ​​ប្រជាជនក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​​​ គិតត្រឹមម៉ោង 11:​34 ​នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំ​ពាន់​អឺរ៉ូ)​។ ក្នុង​ចំណោម ឧកញ៉ា​ល្បី​ៗ​​​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប​​បាន​ចូល​រួម​បរិច្ចាគ​ថវិកា គេ​ឃើញ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ​នាយក​ក្រុមហ៊ុន ​ឡេង​ណាវ៉ាត្រា​ ​គ្រុប បាន​ចូល​រួម​បរិច្ចាគ​ថវិកា​​ជូន​​ ៦០ម៉ឺន​ដុល្លារ ​ជា​​ចំនួន​ដែល​ច្រើន​ជាង​គេ ខណៈ​ដែល​អ្នក​​ដែល​ឈរ​លេខ​រៀង​ទី​២ គឺ​ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បាន​ចូល​ចំនួន​៥០ម៉ឺន​ដុល្លារ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...