សូមបន្ត​ប្រុ​ង​ប្រយ័ត្ន! ថ្ងៃ ២៥-២៦​ កម្ពុជា​អាច​រង​ឥទ្ធិពល​ព្យុះ​មួ​យ​ទៀត

អង្គារ, ២០ តុលា ២០២០

16

តាម​សេចក្តីជូន​ដំណឹង​ពីក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​​បន្ត​អូស​បន្លាយ​កាត់​ពី​លើ​ប្រទេស​កម្ពុជា។ ទន្ទឹម​នោះ នៅ​មហាសមុទ្រ​ស្ថិត​នៅ​ខាង​កើត​ប្រទេស​ហ្វីលិពីន នឹង​អាច​កើត​ឡើង​នូវ​ព្យុះទី ១៧ ឈ្មោះ សូដែល ហើយ​តាម​ការ​ព្យាករ​ព្យុះ​នេះ​អាច​ធ្វើ​ដំណើរ​ចូលភាគខាងជើង​ប្រទេស​វៀតណាមនៅថ្ងៃ ២៥-២៦ តុលា​នេះ និង​មាន​ឥទ្ធិពល​បន្តិច​បន្តួច​នៅតំបន់ភាគ​ឦ​សាន​​ប្រទេស​កម្ពុជា។

ក្រសួង​ក៏​ណែនាំ​បង​ប្អូន​ប្រុង​ប្រយ័ត្នបាតុភូត ផ្គរ​រន្ទះ ខ្យល់​កន្រ្តាក់។ ទន្ទឹមនោះ​នៅ​ថ្ងៃ ២៤-២៥ អាច​មាន​ខ្យល់​បក់​ខ្លាំង និង​រលក​ស​មុទ្រ​ខ្ពស់ៗ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...