ផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវ ៥០c ស្រុកកំពង់លែង ទៅខេត្តកំពង់ធំ

អង្គារ, ២០ តុលា ២០២០

14

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង សម្រេចផ្អាកបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ មិនឲ្យធ្វើធ្វើចរាចរណ៍លើកំណាត់ផ្លូវ ៥០C ពី​ចំ​នុច​ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង បានឲ្យដឹងថា កម្ពស់ទឹកទន្លេឆ្នាំ២០២០ កំពុងកើនឡើងជាបន្តបន្ទាប់​ពីមួយ​ថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០C ចាប់ពីចំនុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូត​ដល់​ចំនុច​ព្រំ​ប្រទល់កាន់ខេត្តកំពង់ធំ ចាប់ផ្ដើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ និង​ងា​យ​ទទួល​រងការខូចខាតខ្លាំងក្នុងពេលដែលមានយានយន្តបន្តធ្វើចរាចរណ៍ឆ្លងកាត់។

អាជ្ញាធរ បញ្ជាក់ថា ការផ្អាកចរាចរណ៍ នឹងធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើរការឡើងវិញ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Bo Doula

ព័ត៌មាន​ទាក់ទង​

Loading...