រំភើបចិត្តជំនួស! សម្ដេច តេជោ ហ៊ុន សែន កោតសរសើរទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នៅចំពោះមុខ ក្រោយបរិច្ចាគ ៦០ម៉ឺនដុល្លារជួយសង្គម

ពុធ, ២១ តុលា ២០២០

18

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាលកម្ពុជា​នៅ​ព្រឹក​នេះ បាន​​លើក​សរសើរ ឧកញ៉ា​វ័យក្មេង​ ឡេង​ ណា​វ៉ា​ត្រា ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល​ ៦០​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំ​ន​ន់​​ព្រម​ទាំង​ យក​អំណោយ​អង្ករ​៥០​តោន ហើយ​​ថែម​ដឹក​នាំ កំពូល​​តារា​ចម្រៀង​​ល្បីៗ ដូច​ជា ព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី​ជា​ដើម​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់ នៅ​ខេត្ត​បន្ទាយ​មានជ័យ។

សម្ដេច​អគ្គ​មហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើក​ឡើង​ថា "ការ​ពិត​លោក​ឧកញ៉ា​ឡេ​ង ​ណាវ៉ាត្រា បាន​ធ្វើ​​ដំណើរ​ត្រឡប់​វិញ​ហើយ​ដោយ​សម្រាក​នៅ​ខេត្ត​សៀមរាប បន្ទាប់​ពី​នាំ​ក្រុម​តារា ​មក​ចែក​អំណោយ​ជូន​ព​ល​រដ្ឋ ​ប៉ុន្តែ​​សម្ដេច​បាន​បបួល មក​ចូល​រួម​កម្មវិធី​​​ចែក​អំណោយ​​នេះ។ "គេ​ជួយ​៦០​ម៉ឺន​ដុល្លារ ឧកញ៉ា​វ័យ​​ក្មេង​រូប​នេះ ​​ជួយ​​ដល់ ​៦​០​ម៉ឺន​​ដុ​ល្លា​រ​​ឯ​ណោះ រួច​គេ​ដឹក​អង្ករ​៥០​តោន មក​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ទៀត ចឹង​ហើយ​គេ​ត្រឡប់​ទៅ​ដល់​សៀ​ម​​រាប​ក៏​ហៅ​​មក​ជា​មួយ​ទៅ"។ ការ​លើក​សរសើរ​បែប​នេះ គ្រា​ដែល​សម្ដេច​តេ​ជោ​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពល​រដ្ឋ​១​ម៉ឺន​​គ្រួសារដែ​ល​​រង​​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ នៅ​ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ​២០​២០​នេះ​។

ទទឹម​គ្នា​នោះ​ដែរ សម្ដេច​ក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​សប្បុរសជន​ទាំង​អស់ ​​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​រាជ​រដ្ឋាភិបាល បើ​គិត​ត្រឹ​ម​ម៉ោង 11:29 នាទីព្រឹកថ្ងៃទី២០ តុលា ២០២០​នេះ ​ថវិកា​ទទួលបាន 7,170,549 ដុល្លារ , 627,025,000 រៀល,  ៥.០០០€ (ប្រាំ​ពា​ន់​អឺរ៉ូ)​ ​និង​អង្ករ​ ១០០តោន។ ក្នុងចំណោមឧកញ៉ាល្បីៗដែលជាម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​រូប បានចូលរួមបរិច្ចាគថវិកាគេឃើញថា លោ​ក​ឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារ ដែលជាចំនួន ដ៏​ច្រើ​ន​ជាងគេ។

សូម​បញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាល​ពី​ម្សិល​មិញ​នេះ បាន​ដឹកនាំ ​តារាចម្រៀងរបស់ផលិតកម្ម ហ្គា​ឡា​ក់ស៊ី ណាវ៉ាត្រា ជាច្រើនដួង បានបង្ហាញវត្តមាន ជាមួយប្រជា​ពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅ​ស្រុ​ក​អ​ង្គរ​​បូរី ​​ខេត្តបន្ទាយមានជ័យ ក្នុងមាន លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និង កញ្ញា អ៊ុក សុវណ្ណារី ដែល​ដឹក​នាំ​ដោ​យ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយអំណោយជាអង្ករចំនួន៥០តោន និងគ្រឿងឧបភោបជាច្រើនថែម​ទៀត​ផង ដើ​ម្បី​ចែ​ក​ជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ ​សកម្មភាព​នេះ បាន​ធ្វើ​ឲ្យ​មហាជនកោតសរសើរ​​នៅ​ទឹក​ចិត្ត​មនុស្សធម៌​នេះ​​ជា​​ខ្លាំង ពិសេស​នោះគឺ​សម្ដេច​តែ​ម្ដងបាន​លើក​សរសើរ​ចំពោះ​មុខ​តែ​ម្ដង៕

ទស្សនាវីដេអូខាងក្រោមនេះ៖

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...