ភ្ញៀវទេសចរចិន ចូលមកទស្សនាប្រទេសថៃសារជាថ្មី ក្រោយប្រកាសអនុញ្ញាតមិនមានការធ្វើចត្តាឡីស័ក

ពុធ, ២១ តុលា ២០២០

31

កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ ២០២០ ប្រទេសថៃបានទទួលក្រុមភ្ញៀវទេសចរមក​ពីប្រទេសចិនដែលជាការ​មកដល់លើកដំ​បូង​​របស់​ខ្លួន​ចាប់​តាំងពីការហោះហើរពាណិជ្ជកម្មត្រូវ​បានហាមឃាត់កាលពីខែមេសាដើម្បីប្រយុទ្ធ​ប្រឆាំងនឹងការឆ្លងរាត​ត្បាត​នៃ​ជំងឺ​កូវីដ ​១៩​។

ការមកដល់របស់ក្រុមភ្ញៀវទេសចរពីប្រទេសចិនកើតឡើង បន្ទាប់ពីប្រទេសថៃបានប្រកាសកាលពីថ្ងៃទី១៧ ខែតុលាថា អ​នុ​ញ្ញា​ត​ឲ្យភ្ញៀវទេសចរណ៍មកពីប្រទេសមួយនេះចូលមកទស្សនាប្រទេសរបស់ខ្លួនដោយមិនមានការធ្វើចត្តាឡីស័ក។

អគ្គនាយករងនៃអាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសនេះគឺលោក Kittipong Kittikachorn បាននិយាយនៅក្នុងសេចក្តីថ្លែង​ការ​ណ៍​​មួយថា អ្នកទេសចរចំនួន៣៩ នាក់មកពីក្រុងសៀងហៃ ប្រទេសចិនបានមកដល់កាលពីយប់ថ្ងៃអង្គារ។

ទន្ទឹមនោះទូរទស្សន៍សាធារណៈថៃក៏បានបង្ហាញពីភ្ញៀវទេសចរដែលពាក់ម៉ាសកំពុងចាកចេញពីអាកាសយានដ្ឋានជាមួយនឹងក្រុមមន្ត្រីក្នុងឯកសណ្ឋានការពារបាញ់ថ្នាំសម្លាប់មេរោគលើវ៉ាលីរបស់ពួកគេផងដែរ។ ចំណែកនៅខាង​ក្រៅអ្នកទេសចរ​មួយ​ចំ​នួន​បា​ន​​ពាក់​របាំងមុខ និងពាក់ស្រោមដៃជ័រ នៅពេលពួកគេរៀបចំឡើងជិះឡានក្រុងទៅសណ្ឋាគាររបស់ពួកគេ។

បន្ថែមពីនេះក្រុមភ្ញៀវទេសចរចំនួន ១៤៧ នាក់មកពីទីក្រុង Guangzhou ប្រទេសចិនគ្រោងនឹងមកដល់ប្រទេសថៃនៅថ្ងៃទី ២៦ ខែ​តុ​លា ​ខណៈដែលក្រុមផ្សេងទៀតគ្រោងនឹងមកនៅខែក្រោយ។

រដ្ឋាភិបាលបាននិយាយថា ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះអាចទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ៦.៧ លា​ន​នាក់​ប៉ុណ្ណោះនៅឆ្នាំនេះគឺតិចជាងមួយភាគប្រាំនៃកំណត់ត្រាចំនួន ៣៩.៨ លាននាក់ក្នុងឆ្នាំ ២០១៩៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ជីវ័ន្ត

ព័ត៌មាន​ទាក់ទង​

Loading...