​ក្រសួងការងារ អនុញ្ញាត​ឱ្យកម្មករ និយោជិត ឈប់​សម្រាក​ថ្ងៃបុណ្យអុំទូករយៈពេល ៤ថ្ងៃ

ចន្ទ, ២៦ តុលា ២០២០

18

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករ និយោជិត ទាំងអស់ ឈប់សម្រាក​ដោយ​មានប្រាក់ឈ្នួល ក្នុង​ឱ​កា​សព្រះរាជពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខ ក្នុងរយៈពេល៤ថ្ងៃ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការឈប់សម្រាកនេះ នឹងចាប់ផ្ដើមនៅ​ថ្ងៃ​ទី​៣០​-៣១-០១-និងថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ ជំនួសឱ្យថ្ងៃទី១ ដែលចំត្រូវថ្ងៃ​អាទិត្យ​។

យ៉ាងណាក៏ដោយ ក្រសួងបាន​បញ្ជាក់​ថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវ​កម្ម​មាន​ចរិត​លក្ខណៈ​ស​ក​ល​​ត្រូវ​ប្រព្រឹត្ត​ទៅជាប្រចាំ និងមិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយការឈប់​សម្រាកបុណ្យ​នៃកម្មករនិយោជិត​ទាំងអស់​ព្រ​ម​​គ្នា​​ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចា​ស់​ត្រូវ​រៀប​ចំបែងចែកឱ្យកម្មករ និយោជិត បាន​ឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយ​ផ្លាស់ប្ដូរ​គ្នា ខណៈកម្មករនិយោជិត ដែល​ធ្វើ​ការ​​ថ្ងៃឈប់​បុណ្យ​នេះ មាន​សិទ្ធិ​ទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹង​ប្រាក់ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...