ពណ៌ស្វាយ គឺជាពណ៌មួយដែលជះឥទ្ធិពលខ្លាំងទៅលើអារម្មណ៍ និងអាកប្បកិរិយា

អង្គារ, ១៧ ​វិច្ឆិកា ២០២០

ចិត្តវិទ្យា​នៃ​ពណ៌​បាន​ឲ្យ​ដឹង​ថា ពណ៌​អាច​ជះឥទ្ធិពល​ខ្លាំង​ទៅ​លើ​អារម្មណ៍​និង​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់ៗ។ ប៉ុន្តែ​ពណ៌​នី​មួ​យ​ៗ​​មិនតែងតែមាននិយមន័យដូចគ្នាទាំងអស់ទេ វា​អាស្រ័យ​លើ​បទពិសោធន៍​នៃ​អ្នក​ចំណូល​ពណ៌​នោះ ឬវប្បធម៌​របស់​សង្គម​​ផ្សេ​ង​គ្នា។ ក្នុងនោះចិត្តវិទូថា ពណ៌​ស្វាយ ជា​ពណ៌​មួយ​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​និង​ទំនាក់ទំនង​ខុសគ្នា​ដែរ​តាម​បរិបទ​នៃ​ការ​រស់​នៅ​។

រូបភាពតំណាង

តើ​ពណ៌​ស្វាយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​យ៉ាងណា?

ជាញឹកញាប់ពណ៌ស្វាយ ជាពណ៌ដ៏កម្រមួយនៅក្នុងធម្មជាតិ ហើយ​ពណ៌​នេះ​មិនមែន​ជា​ពណ៌​ដែល​កើតឡើង​ដោយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ ​វាច្រើនតែកើតឡើងដោយសារការ​រួមបញ្ចូលគ្នា​នៃ​ពណ៌​ខៀវ​និង​ក្រហម។

ពណ៌ស្វាយ ត្រូវបានតំណាងឲ្យ​ទ្រព្យសម្បត្តិ និង​ភាពស្ដុកស្ដម្ភ ព្រោះ​ថា​ពី​បុរាណកាល​ពណ៌​នេះ មាន​តែ​សេដ្ឋី​ទ្រព្យ​ហូរហៀរ​ប៉ុ​ណ្ណោះ​​ដែល​​ប្រើវា និងអាចមានលទ្ធភាពទិញ​របស់​ថ្លៃៗ​ដែល​មាន​ពណ៌​ស្វាយ។

រូបភាពតំណាង

ក្នុងកំឡុងសតវត្សទី ១៥ ទីក្រុង Tyre ដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រ Phoenicia បុរាណ​បាន​ផលិត​ថ្នាំ​ពណ៌​ស្វាយ​ពី​កម្ទេច​សំ​បក​​ខ្យង​សមុទ្រតូចមួយ រួចគេ​យក​ពណ៌​នេះ​ជ្រលក់​អាវ​ថ្វាយ​ជូន​ព្រះមហាក្សត្រ Alexander  នៃ​ប្រទេស​អេហ្ស៊ីប។ ហេតុនេះ​ពណ៌ស្វាយ ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សួយសារអាករ​សម្រាប់​រាជវង្ស។ ពណ៌នេះ ក៏ជា​ពណ៌នៃជម្រើសសម្រាប់​សរសេរ​សំបុត្រ​របស់​ព្រះមហាក្សត្រិយានី អេលីហ្សាបែតទី ២ ក្នុងឆ្នាំ ១៩៥៣ ដែរ។

ជារឿយៗ មនុស្សចូលចិត្តពណ៌នេះ​ត្រូវ​បាន​គេ​បកស្រាយ​ថា ជា​មនុស្សមាន​ផ្លូវចិត្ត​អាថ៌កំបាំង និង​មាន​ការ​ស្រមើស្រមៃ​ខ្ពស់។ ប​ន្ថែម​​ទៀត​ពណ៌ស្វាយ​ក៏​តំណាង​ឲ្យ​ប្រាជ្ញា និង​វត្ថុកម្រ។ រីឯ​នៅ​ក្នុង​ជំនឿ​របស់​គ្រឹស្តសាសនា អ្នកដែលប្រើ​ពណ៌ស្វាយ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា ស្ត្រី​ពេស្យា ព្រោះវាតំណាងបុគ្គល​មាន​ជឿ​​​លើ​​អទិទេព ប៉ុន្តែ​សម្ដែង​ការ​គោរព​ក្លែងក្លាយ​ចំពោះ​ព្រះ។

រូបភាពតំណាង

និមិត្តរូប​ផ្សេង​ទៀត​នៃពណ៌ស្វាយ គឺតំណាងឲ្យភាពក្លាហាន។ នៅ​សហរដ្ឋអាមេរិក​គេ​រមែង​យក​រូប​បេះដូង​ពណ៌ស្វាយ​តំណាង​ជា​​កិត្តិយស​បំពាក់​ឲ្យ​ទាហាន​ដែល​ការ​បម្រើការ​ក្នុងយោធា។

ពណ៌ស្វាយ ពេល​ខ្លះ​ត្រូវ​បាន​ប្រើ​តំណាងពីការស្រមើលស្រមៃខ្ពស់ ឬភាពច្នៃប្រឌិតជាដើម។ ពណ៌​នេះ​ពិពណ៌នា​ច្រើន​បំផុត​ពី​ភា​ព​​ឡូឆាយរ​បស់បុគ្គល​មក​ពី​ត្រកូលអភិជន ភាព​ត្រេកត្រអាល​ផ្លូវ​ភេទ ឬ​ភាព​ទាក់ទាញ​របស់​ស្ត្រី​ពេស្យា ប៉ុន្តែ​វា​ក៏​និយាយ​ពី​ការ​កុហក​ផងដែរ។ ។

ពណ៌ស្វាយ ជា​ពណ៌​មួយ​ជាប់​ចំណាត់ថ្នាក់​ជា​ពណ៌​ស្ងប់ស្ងាត់​បំផុត ហើយ​ជួនកាល​តំណាង​ពី​សន្តិភាព​ដូច​ពណ៌ខៀវ​ដែរ ( ភាគ​ច្រើន​​តំណាង​ពី​ការ​រើ​បម្រះ​របស់​ស្ត្រី​ដែល​រង​ការ​គាប​សង្កត់)៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...