ចៅក្រមសម្រេចដោះលែងអោយអតីតពិធីករលោ ភោ សុផានិត នៅក្រៅឃុំ ក្រោយដាក់ប្រាក់តម្កល់ធានាសំណង។ នេះបើយោងតាមប្រភពព័ត៌មានពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងមុននេះ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនអតីតពិធីករទូរទស្សន៍ ក្នុងស្រុកមួយមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចេញសែកគ្មានប្រាក់ ឲ្យម្ចាស់បំណុល។
ជនសង្ស័យ ដែលត្រូវបញ្ជូនមកតុលាការឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ឥឡូវនេះលោកចៅក្រម វ៉ាន់ សែនវិសុទ្ធ កំពង់ធ្វើការសាកសួរ ជនសង្ស័យ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ មករា