អប​អរ​សាទរ! ​ប្អូនប្រុស ​ប៉ិច ​ធារ៉ា ​ជិត​បាន​ផ្ទះថ្មី​ហើយ ​ក្រោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែក​ពីអ្នកស្រី ​ទ្រី ​ដាណា​

ចន្ទ, ២៣ ​វិច្ឆិកា ២០២០

កុមារា ប៉ិច ធារ៉ា បានផ្លាស់ប្ដូរខ្សែជីវិតដ៏កម្សត់របស់ខ្លួនជាច្រើនក្រោយមានមហាជនចិត្តធម៌ជាច្រើន បានជួយ​ឧបត្ថម្ភ​ទំនុក​ប​ម្រុ​ង​​​ក្នុង​​​ការ​​រៀន​​សូត្រ ​និងសម្រួលជីវភាពរស់នៅក្នុងគ្រួសារប្អូនប្រុសសម្បុរស្រអែមរូបនេះ។

ហើយជាពិសេស ធារ៉ា បានសម្រេចនូវក្ដីបំណងរបស់ខ្លួន ដែលចង់បានផ្ទះថ្មីជូនឪពុកម្ដាយរស់នៅបានស្រួលព្រោះថា​​ពួកគាត់​ចា​​ស់​​ហើយ ​​មួយវិញទៀតផ្ទះក៏ចាស់ទ្រុតទ្រោមពិបាករស់នៅខ្លាំងណាស់ដែរ។ ដោយមានការជ្រោមជ្រែក និងឧបត្ថភាពក្នុង​ការ​សាង​​សង់​ផ្ទះថ្មីពីថៅកែពេជ្រចិត្តធម៌អ្នកស្រី ទ្រី ដាណា។ ហើយផ្ទះថ្មីរបស់ ធារ៉ា ដែលអ្នកស្រីបានសាងសង់ឱ្យនោះគឺ ជិតរួច​រា​ល់​​​ហើយ​បន្ទាប់ថៅកែរូបនេះ បានបង្ហោះក្នុងបណ្ដាញកាលពីព្រឹកមិញនេះ។

ក្នុងនោះអ្នកស្រី ទ្រី ដាណា បានបន្ថែមថា «មានគេសួរខ្ញុំថា ជួយគេរាល់ដងរើសមនុស្សអត់ជួយក្មេង ឬចាស់ជួយ​បាន​ប៉ុន្មាន​នា​ក់​​ហើយ? ​​ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយ​បា​ន​​ប៉ុន្មាន​នាក់ហើយដែរ ព្រោះមិនដែលសរុបមិនដែលយកមកគិតឡើងវិញ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថា​បាន​អ្វី​តប​​ស្នងមកវិញ។ រាល់ដងឱ្យតែខ្ញុំជួយគេ ហើយគេញញឹមគេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន»៕

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...