កាលពីព្រឹកមិញនេះ យោងទៅតាមគណនីហ្វេសប៊ុកផ្លូវការមួយឈ្មោះ Cam Steven បានធ្វើការប្រកាស ជាផ្លូវការនឹងចូលរួមរត់បន្តពី សាយ។ ដែលយុទ្ធនាការនេះ (រត់ជាមួយសាយ) សាយ បានធ្វើការរត់អស់រយៈពេល៤៣ថ្ងៃមកហើយ គិតត្រឹមក្នុងថ្ងៃនេះផ្ទាល់ ហើយថវិកាដែលប្រមូលបាននិងត្រូវបរិច្ចាគជូន ទៅមន្ទីរពេទ្យកុមារអង្គរ។
ដោយឡែក លោក Cam Steven បានបញ្ចាក់យ៉ាងច្បាស់ថា ខ្លួននិងចូលរួមរត់បន្តពី សាយ ដោយរូប លោកសូមប្រកាសរត់ទៅខាងប៉ែកឦសាន្ដប្រទេស ដោយនិងត្រូវចាប់ផ្ដើមរត់ចេញពីភ្នំពេញ ឆ្ពោះទៅ កាន់ខេត្ត កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី,មណ្ឌលគិរី, ព្រៃវែង និងស្វាយរៀងហើយបញ្ចប់នៅភ្នំពេញ។ ហើយម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបន្ថែមទៀតថា លោករត់បន្តពី សាយ នេះគឺ ដើម្បីស្វែងរកថវិកាឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជនីធានីភ្នំពេញ។
ក្នុងនោះដែរ ក៏មានមហាជនជាច្រើនបានចូលរួមស៊ែរតៗគ្នា និងគាំទ្ររូបលោកក្នុងការបន្តដំណើររត់បន្តពី សាយ ដើម្បីជួយ ដល់សង្គមជាតិទាំងមូល៕
ដោយ៖ ស្រីពេជ្រ