ការចាក់វ៉ាក់សាំងកូវីដ១៩ នៅភ្នំពេញត្រូវផ្អាកជាបណ្ដោះអាសន្នរយៈពេល ៣ថ្ងៃ

សៅរ៍, ១៧ មេសា ២០២១

ការចាក់វ៉ាក់សាំងកូវីដ១៩ នៅភ្នំពេញ ត្រូវផ្អាកជាបន្ទាន់ឥឡូវនេះ រយៈពេល ៣ថ្ងៃសិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០​២១។

លោកជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបា​លមាន ប្រសាសន៍ថា៖ «តាម​ការ​សម្រេច​ដ៏ខ្ពង់​ខ្ពស់​រប​ស់ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ១៩ នៅរាជ​ធា​នី​ភ្នំ​ពេញត្រូវផ្អាកជាបន្ទាន់ និងបណ្ដោះអាសន្នចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩នឹងត្រូវដំណើរការជាធម្មតាឡើងវិញ»៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Vin Vatdara

ព័ត៌មាន​ទាក់ទង​

Loading...