ថ្ងៃនេះ មានអ្នកឆ្លងថ្មី ២៩១នាក់ទៀត និងជាសះស្បើយ ២៣នាក់

សៅរ៍, ១៧ មេសា ២០២១

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៩១នាក់ថែមទៀត ដែ​​ល​ក្នុងនោះ ២៩០ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង ០១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ព្រ​ម​ទាំ​ង​មាន​អ្នកជំងឺជាសះស្បើយចំនួន ២៣នាក់ផងដែរ។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជ​មា​​ន​កូវីដ១៩សរុប ៥៧៧១នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៥២២៨នាក់, អ្នកជាសះស្បើយ​ស​រុប​ចំនួន ២៤១៦ នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣៣១១នាក់ និងអ្នកស្លាប់ចំនួន ៣៩នាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...