ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៦១៨នាក់ និងជាសះស្បើយចំនួន ៦០នាក់

អាទិត្យ, ១៨ មេសា ២០២១

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦១៨នាក់ថែមទៀត ដែ​​ល​ទាំងអស់នោះ ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ព្រ​ម​ទាំ​ង​មានអ្នកជំងឺជាសះស្បើយចំនួន ៦០នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជ​មា​ន​កូវីដ១៩សរុប ៦៣៨៩ នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៥៨៤៦ នាក់, អ្នកជំងឺកំពុង​ស​ម្រា​ក​ព្យាបាលចំនួន ៣៨៦៥នាក់, អ្នកជំងឺជាសះស្បើយសរុបចំនួន ២៤៧៦នាក់ និងអ្នកស្លាប់ចំនួន ៤៣នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ MZ

ព័ត៌មាន​ទាក់ទង​

Loading...