នៅ​ថ្ងៃនេះ ​មានជន​ជាតិខ្មែរ ​២នាក់​ទៀត ​បានស្លាប់​ដោយ​សារកូវីដ​១៩​

អាទិត្យ, ១៨ មេសា ២០២១

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសថា មានអ្នកជំងឺកូវីដ១៩ ជនជាតិខ្មែរ ២នាក់​ទៀ​ត ​បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅឯមន្ទីរពេទ្យហ្លួងម៉ែ។

អ្នកជំងឺទាំងពីររូបនេះ មានបុរសជនជាតិខ្មែរ អាយុ៨២ឆ្នាំ រស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបា​ត់​បង់​ជីវិ​ត​​ដោយ​សារជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦.៤៥នាទី និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត មានអាយុ ៤​១​ឆ្នាំ ​រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២​០២១ វេលាម៉ោង២២.៣៥នាទី។

ក្នុងសេចក្តីប្រកាសនេះ បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា អ្នកជំងឺទាំងពីររូប បានស្លាប់បាត់បង់ជីវិតដោយ​សារ​វិ​បត្តិ​ផ្លូវដង្ហើមស្រួចស្រាលធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ១៩៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...