ឡ​សម្រាប់​បូជាសព​អ្នកស្លាប់​ ដោយសារ​ជំងឺ​កូ​វីដ​១៩ បាន​ដឹកដល់​សាលា​ស្រុក​ឱ​រ៉ាល់ហើយ

ចន្ទ, ១៩ មេសា ២០២១

ឡ​ស្វ័យប្រវត្ត និង​ទំនើប​ដែល​រៀបចំ​សម្រាប់​បូ​ជា​សព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​ដឹក​មក​ដល់​លា​សា​ស្រុក​ឱ​រ៉ាល់ ខេ​ត្ត​កំ​ពង់​ស្ពឺហើយ និង​រៀប​ដឹក​បន្ត​ទៅកាន់​ទីតាំង​ឈាបនដ្ឋាន​បូ​ជា​សព​លើ​ផ្ទៃដី​ប្រមាណ១០​ហិកតា ​ដែល​បានរៀបចំ​ដោយ​សាលា​រាជ​ធានី​​ភ្នំពេញ។​

ឈាបនដ្ឋាន​ដែល​រៀប​លើ​ផ្ទៃដី១០​ហិកតា​នេះ គឺ​សម្រាប់​បូជាសព​អ្នកជំងឺ​ដែល​ស្លាប់​ដោយសារ​វីរុស​កូ​វីដ​-១៩ ដែល​ស្ថិតក្នុង​ឃុំ​តា​សា​ល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ខណៈ​កំពុងដំណើរការ​រៀបចំ​យ៉ាង​លឿន​បំផុត​ ដោយ​បណ្ដាញ​អគ្គិសនី​រួចរាល់​អស់ហើយ។​

សូមបញ្ជាក់ថា ចំពោះ​បច្ចេកទេស​ទំនើប​ឡ​បូ​ជា​សព​នេះ បាន​បញ្ជា​ទិញ​ពី​បរទេស​ ពេលនេះបាន​ដឹក​មកដល់សា​លា​​ស្រុក​ឱ​រា​ល់​ហើ​យ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១។ ការរៀបចំ​ឡ​ដើម្បី​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​ត្រៀម​ដើម្បី​បង្ការ​ហា​និ​ភ័យ​​ណាមួយ​កើតឡើង​ ហើយ​ពេល​នេះ​ក៏មាន​អ្នកស្លាប់​ដោយសារ​ជំងឺកូ​វីដ​១៩ កើតមាន​ជា​បន្តបន្ទាប់​។​

សកម្មភាពនៃការរៀបចំសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូ​វីដ​-១៩ បាន​ធ្វើ ឡើងភ្លាមៗ បន្ទាប់ពីស្ថានភា​ព​នៃការឆ្លងជំងឺកូ​វីដ១៩ ឆ្លងជា​សហគមន៍ក្នុងព្រឹត្តិការណ៍២០​កុម្ភៈ កាន់ តែខ្លាំងឡើងៗ​ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ករដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់ ចេញនូវ​វិធានការរៀបចំសាងសង់ នូវឈាបនដ្ឋាននេះ ដល់អាជ្ញាធររាជធានីខេត្តទាំងអស់ កាលពី ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ កន្លងមកនេះ​៕​

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sokhom Khon

ព័ត៌មាន​ទាក់ទង​

Loading...