ថ្ងៃនេះ ​បន្តរក​ឃើញ​មានអ្នក​ឆ្លងថ្មី ​៦២៤​នាក់​ទៀត ​និងជា​សះ​ស្បើយ ​៤៨នាក់​

ចន្ទ, ១៩ មេសា ២០២១

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៦២៤នា​ក់ថែម​ទៀត​ជា​ករ​ណី​ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងមានអ្នកជំងឺជាសះស្បើយចំនួន ៤៨នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ មាន​ចំនួ​ន​វិជ្ជ​មា​ន​​កូវីដ១៩សរុប ៧០១៣នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៦៤៧០នាក់, អ្នកជាសះស្បើ​យ​​​ស​​រុប​ចំនួន ២៥២៤ នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់ និងអ្នកស្លាប់ចំនួន ៤៥នាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...