មិនទាន់ថមថយ បន្តរកឃើញអ្នកឆ្លងថ្មី ចំនួន ៤៣១នាក់ទៀត

អង្គារ, ២០ មេសា ២០២១

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៣១នា​ក់ថែម​ទៀត​ជា​ករ​ណី​ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងមានអ្នកជំងឺជាសះស្បើយចំនួន ៣១នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ មាន​ចំនួ​ន​វិជ្ជ​មា​ន​​កូវីដ១៩សរុប ៧៤៤៤នាក់ នឹងអ្នកជាសះស្បើ​យ​​​ស​​រុប​ចំនួន ២៥៥៥ នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៨៣៥នាក់ និងអ្នកស្លាប់ចំនួន ៤៩នាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ MZ

ព័ត៌មាន​ទាក់ទង​

Loading...