ថ្ងៃនេះ មានអ្នកជាសះស្បើយច្រើនដល់ ២៣៩នាក់ នឹងអ្នកឆ្លងថ្មី មាន ៣០៣ នាក់ទៀត

ពុធ, ២១ មេសា ២០២១

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០៣នា​ក់ថែម​ទៀត​ជា​ករ​ណី​ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងមានអ្នកជំងឺជាសះស្បើយចំនួន ២៣៩នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ មាន​ចំនួ​ន​វិជ្ជ​មា​​ន​​កូវីដ១៩សរុប ៧៧៤៧នាក់ នឹងអ្នកជាសះស្បើ​យ​​​ស​​រុប​ចំនួន ២៧៩៤នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៨៩៣នាក់ និងអ្នកស្លាប់ចំនួន ៥៤នាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ MZ

ព័ត៌មាន​ទាក់ទង​

Loading...