ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៤៤៦នាក់ទៀតក្នុងសហគមន៍

ព្រហស្បតិ៍, ២២ មេសា ២០២១

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៤៤៦នា​ក់​ថែ​ម​ទៀត​ជា​​ករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងមានអ្នកជំងឺជាសះស្បើយចំនួន ១៣០នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជ​មា​នកូវីដ១៩សរុប ៨១៩៣នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៧៦៤៨នាក់, អ្នកជំងឺកំពុង​ស​ម្រាក​ព្យាបាលចំនួន ៥២០៨នាក់, អ្នកជំងឺជាសះស្បើយសរុបចំនួន ២៩២៤នាក់ និង អ្នកស្លាប់ចំនួន ៥៩នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...