ផ្សារលើច្បារអំពៅត្រូវបានបិទ លើកលែងតែបរិវេណជុំវិញផ្សារលក់ត្រី សាច់ និងបន្លែ

សុក្រ, ២៣ មេសា ២០២១

ផ្សារលើច្បារអំពៅដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានបិទទាំ​ង​ស្រុ​ង​លើកលែងតែជុំវិញបរិវេណផ្សារដែលជាកន្លែងលក់ដូរ ត្រី សាច់ និងបន្លែប៉ុណ្ណោះ។

តាមប្រភពពីលោក គួច ចំណាន ប្រធានគ្រប់គ្រងផ្សារបានឲ្យដឹងថា ផ្សារច្បារអំពៅដែលទើបសាងសង់រួចក្នុងគម្រោង១. ២ និង៣ ត្រូវ​បានផ្អាកការលក់ដូរជាបណ្តោះអាសន្ន ដោយសារតែខ្លាចឆ្លងជំងឺកូវីដ១៩។ ម្យ៉ាងទៀតក្នុងគម្រោងទាំង៣គឺមានតែតូបល​ក់​ដូរ​ចា​​ប់​ហួយ គ្រឿងទេស និងសម្លៀកបំពាក់ប៉ុណ្ណោះ។

លោកគួច ចំណាន បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះគណៈគ្រប់គ្រងផ្សារបានអនុញាតិឲ្យតែអ្នកលក់ដូរបន្លែ ត្រីសាច់ជុំវិញផ្សារហើ​យ​ក្នុងនោះអ្នកលក់ដូរក៏ដូចជាអ្នកទៅទិញគឺចាំបាច់ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពារ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ នរា

ព័ត៌មាន​ទាក់ទង​

Loading...