មិនថមថយ! ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងថ្មី ៦៥៥នាក់ថែមទៀត និងជាសះស្បើយ២២៤នាក់

សុក្រ, ២៣ មេសា ២០២១

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៦៥៥នាក់ថែមទៀត ដែលក្នុងនោះ ៦៥៤នាក់ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ » និង ០១នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ព្រ​ម​ទាំងមានអ្នកជំងឺជាសះស្បើយចំនួន ២២៤នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជ​មា​ន​កូវីដ១៩សរុប ៨៨៤៨នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៨៣០១នាក់, អ្នកជំងឺកំពុង​ស​ម្រា​ក​ព្យាបាលចំនួន ៥៦៣៣នាក់, អ្នកជំងឺជាសះស្បើយសរុបចំនួន ៣១៤៨នាក់ និង អ្នកស្លាប់ចំនួន ៦១នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...