ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងថ្មី ៥១១នាក់ថែមទៀត និងជាសះស្បើយ ៦២នាក់

សៅរ៍, ២៤ មេសា ២០២១

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៥១១នាក់ថែមទៀត ដែ​លក្នុងនោះ ៥០៩នាក់ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ » និង ០២នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស ព្រ​ម​ទាំងមានអ្នកជំងឺជាសះស្បើយចំនួន ៦២នាក់។

តាមសេចក្ដីប្រកាសគួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ មានចំនួន​វិជ្ជ​មា​​នកូវីដ១៩សរុប ៩៣៥៩នាក់ ក្នុងនោះពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មានចំនួន ៨៨១០នាក់, អ្នកជំងឺកំពុង​ស​ម្រា​ក​​ព្យាបាលចំនួន ៦០៧២នាក់, អ្នកជំងឺជាសះស្បើយសរុបចំនួន ៣២១០នាក់ និង អ្នកស្លាប់ចំនួន ៧១នាក់។

សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ ខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...