ប្រទេសថៃ កំពុងប្រើប្រាស់ថ្នាំ Favipiravir ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ក្នុងប្រទេស

អង្គារ, ០៤ ឧសភា ២០២១

រដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនបានធានានូវការផ្គត់ផ្គង់ថ្នាំ Favi​pi​r​avir ច្រើនសន្ធឹកសន្ធាប់ក្នុងការប្រយុទ្ធប្រឆាំងនឹ​ង ​Covid-19 ហើយកំពុងតែស្នើ​សុំការអនុញ្ញាតឱ្យផលិតវាដោយផ្ទាល់ថែមទៀតផង។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលថៃ ក៏បាននិយាយដែរថាក្រសួងសុខាភិបា​ល​​បានផ្គត់ផ្គង់ថ្នាំប្រឆាំងវីរុសដល់មន្ទីរពេទ្យរដ្ឋ និងឯ​ក​ជននៅទូទាំងប្រទេសរួចហើយ។

គួរកត់សម្គាល់ផងដែរ ថ្នាំ Favipiravir ដែលត្រូវបានបង្ហាញអំពីការកាត់បន្ថយអត្រាមរណភាព និងការពារការចាប់ផ្តើមនៃរោគស​ញ្ញា​​ធ្ងន់ធ្ងរជាងនេះ ត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតផ្តល់ដល់អ្នកជំងឺ Covid-19 នៅដំណាក់កាលដំបូង។ ហើយក្រសួងក៏​បា​ន​រក្សា​ទុកថ្នាំប្រភេទនេះ ក្នុងមន្ទីរពេទ្យធំៗជាង ២០ នៅទីក្រុងបាងកក និងខេត្តផ្សេងទៀតដែរ៕

ដោយ៖ MZ

ព័ត៌មាន​ទាក់ទង​

Loading...