វៀតណាម ធ្វើតេស្តមនុស្សជាង ១០លាននាក់ក្នុងទីក្រុងហូជីមិញ ស្របពេលភ័យខ្លាចវីរុសបំប្លែងខ្លួនកូនកាត់

ចន្ទ, ៣១ ឧសភា ២០២១

ប្រទេសវៀតណាមសង្ឃឹមថា នឹងយកឈ្នះការផ្ទុះឡើងនៃជំងឺកូវីដ-១៩ថ្មី ដោយធ្វើតេស្តអ្នកក្រុងហូជីមិញទាំងមូល និងដាក់​ចេញ​នូវ​វិធានការគម្លាតសង្គមថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីឆ្លើយតបទៅនឹងចង្កោមផ្ទុះជំងឺថ្មីមួយ ដែលមានទំនាក់ទំនង​ទៅនឹង​បេ​ស​កម្មសាសនា។

ប្រទេសវៀតណាម ទទួលបានជោគជ័យក្នុងការគ្រប់គ្រងមេរោគកូវីដ-១៩​ប៉ុន្តែករណីជាច្រើនបានកើនឡើង​ក្នុងរយៈពេលប៉ុន្មាន​ស​ប្តា​​ហ៍​កន្លងមកនេះ។

កាលពីចុងសប្តាហ៍ ក្រុមមន្រ្តីវៀតណាម បានព្រមានអំពីវីរុសបំប្លែងខ្លួនកូនកាត់ឥណ្ឌា-អង់គ្លេសថ្មី ដ៏មានគ្រោះថ្នាក់ដែលឆ្លង​តា​ម​ខ្យ​ល់អាកាស។ សរុបទៅ ប្រទេសបានចុះបញ្ជីការឆ្លងជាង ៧ពាន់ករណី និងមានអ្នកស្លាប់ចំនួន៤៧នាក់។

ការផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងទីក្រុងហូជីមិញ គឺផ្តើមចេញពីបេសកកម្មរបស់សាសនាគ្រិស្តមួយ ដែលនាំឲ្យមានករណី​វិជ្ជ​មា​នចំនួន១២៥ករណី ហើយភាគច្រើនគឺជាការឆ្លងរបស់ទីក្រុង។ អ្នកដែលរស់នៅតំបន់ជុំវិញចង្កោមផ្ទុះ ត្រូវបានធ្វើតេស្តរួច​ទៅ​ហើ​យ ​ហើយកំពុងជាប់ក្នុងការបិទខ្ទប់។

ឥឡូវនេះ ក្រុមមន្រ្តីគ្រោងនឹងធ្វើតេស្តមនុស្សចំនួន ១៣លាននាក់ ក្នុងទីក្រុងហូជីមិញ។ ជាមួយអត្រាធ្វើតេស្ត ១០​០,០​០​០​​ក្នុ​ង​មួ​​យ​ថ្ងៃ​កិច្ចខិតខំប្រឹងប្រែងនេះ នឹងត្រូវចំណាយពេលជាង៤ខែ ដើម្បីសម្រេចរួចរាល់។

ក្រៅពីការធ្វើតេស្ត ក្រុមមន្រ្តីក៏បានប្រកាសពីវិធានការគម្លាតសង្គមថ្មីៗ នៅទូទាំងទីក្រុងរយៈពេល ១៥ថ្ងៃផងដែរ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី៣១ ខែឧសភាទៅ។ ហាងនិងភោជនីយដ្ឋាន ត្រូវបិទទ្វារ ហើយសកម្មភាពសាសនាត្រូវបានផ្អាក៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...